ក្រសួង​បញ្ចេញ​វីដេអូ​បង្ហាញ​ការ​សង់​ផ្លូវក្រវាត់ក្រុង​ទី៣ ដែល​ភ្ជាប់ពីផ្លូវជាតិ​លេខ៤ ដល់​ផ្លូវជាតិ​លេខ១

  • 2020-08-31 00:49:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងសាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យដឹងថា គម្រោង​សាងសង់​ផ្លូវក្រវាត់ក្រុងទី៣ (ចាប់ពីផ្លូវជាតិលេខ ៤ ដល់ផ្លូវជាតិលេខ ១) មានប្រវែង សរុបជិត ៥៣គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុង ស៊ីម៉ង់ត៍សរសៃដែក និងបេតុងកៅស៊ូ (AC) ហើយគិតត្រឹមខែមិថុនា ឆ្នាំ ២០២០ សម្រេចបាន ៣៩% ។

សូមបញ្ជាក់ថា៖ គម្រោងនេះ ត្រូវបានបើកការដ្ឋានសាងសង់​កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៩ ដែលគ្រោងចំណាយថវិកា ២៧៣ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងរយៈពេលសាងសង់ចំនួន ៤២ខែ។

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទថ្មី
;