រដ្ឋមន្រ្តីរូបនេះ អាចមានឱកាសខ្ពស់ ​ក្នុងការក្លាយជានាយករដ្ឋមន្រ្តីជប៉ុន បន្ទាប់ពីលោក Abe

  • 2020-08-31 02:04:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Yoshihide Suga រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន និង​ជា​មនុស្សជំនិតរបស់​លោក Shinzo Abe នោះ នឹង​ចូលរួមប្រកួតប្រជែង​ធ្វើជានាយករដ្ឋមន្រ្តីជប៉ុនថ្មី។

សូមជម្រាប​ថា សភាជប៉ុន គ្រោងនឹងបើកកិច្ចប្រជុំ​នៅថ្ងៃទី១៧កញ្ញាខាងមុខនេះ ដើម្បី​ជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី បន្ទាប់ពីលោក Abe បានចុះចេញ​ពីតំណែង​កាលពីថ្ងៃសុក្រកន្លងទៅ ដោយសារតែស្ថានភាព​ជំងឺរបស់លោក។

លោក Suga ត្រូវបាន​គេយល់ថា​ជាអ្នកមានឱកាស​ខ្ពស់ជាងគេ​ក្នុងការ​ធ្វើជាមេដឹកនាំថ្មី​នៃប្រទេស​ជប៉ុន ដោយ​សារតែសមិទ្ធផលការងាររបស់​លោក ក្នុង​រដ្ឋាភិបាល​របស់លោក Abe ជិត​ ៨ឆ្នាំមកនេះ។

ក្រៅពីរដ្ឋមន្រ្តីខាងលើ លោក Fumio Kishida ប្រធានគោលនយោបាយនៃគណបក្ស LDP ដែល​ជាគណបក្សដឹកនាំរដ្ឋាភិបាល និង​ជាអតីតរដ្ឋមន្រ្តីការបរទេស និងលោក Shigeru Ishiba អតីត​រដ្ឋមន្រ្តី​ការពារជាតិជប៉ុន ក៏នឹង​ចូលរួម​ប្រកួតប្រជែងផងដែរ៕

ប្រភព៖ CGTN

អត្ថបទថ្មី
;