អាមេរិកធ្វើសមយុទ្ធ តែយក​កប៉ាល់​ពិតៗ មក​ហ្វឹកហាត់​បាញ់​ពន្លិច​ចោល​អត់ស្តាយ (វីដេអូ)

  • 2020-09-01 08:23:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាមេរិក បានធ្វើសមយុទ្ធ​ទ័ពជើងទឹកប្រចាំឆ្នាំហៅកាត់ថា «RIMPAC» នៅក្នុងមហាសមុទ្រ​ប៉ាស៊ីហ្វិក ជិតរដ្ឋ Hawaii កាលពីចុងសប្តាហ៍កន្លងទៅ។ អ្វីដែល​គួរឱ្យកត់ម្គាល់នោះ គឺ​គេបានយកកប៉ាល់ដឹកទំនិញមួយគ្រឿង​ដែលឈប់ប្រើការជាង២៥ឆ្នាំ មក​ដាក់ឱ្យ​ហ្វឹកហាត់​បាញ់​ពន្លិចចោល ក្នុងសមយុទ្ធនេះតែម្តង។

មន្រ្តី​ទ័ពជើងទឹក​អាមេរិក ឱ្យដឹងថា សមយុទ្ធឆ្នាំនេះ ធ្វើឡើងមិនធំដុំដូចឆ្នាំមុនៗឡើយ ដោយសារតែបញ្ហាជំងឺកូវីដ១៩ ប៉ុន្តែយ៉ាងណា អាមេរិក​នៅតែ​ផ្តល់បទពិសោធន៍​ដ៏មានតម្លៃ ក្នុងការធ្វើការជាមយយ​ប្រទេស​ក្នុងតំបន់ប៉ាស៊ីហ្វិក។

កប៉ាល់​ខាងលើនេះមានឈ្មោះថា USS Durham ត្រូវបានដាក់ជាគោលដៅបាញ់ពន្លិច​ក្នុងលំហាត់​មួយហៅថា SINKEX។ យ៉ាងណា​ក្តី កប៉ាល់នេះ​ត្រូវបាន​សម្អាត​រួចរាល់ហើយ​ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថាន មុនបាញ់ពន្លិច​ចូលសមុទ្រ។

កប៉ាល់នេះ បានក្លាយ​ជាផ្ទាំងស៊ីប​រងការបាញ់មីស៊ីល​ពី​នាវា​អាមេរិក អូស្ត្រាលី ប្រ៊ុយណេ និងកាណាដា រួមមាន​មីស៊ីល Harpoon, Exocet, Hellfire និងគ្រាប់កាំភ្លើង​ទំហំ៥អ៊ីង។

គួរដឹងថា សមយុទ្ធ RIMPAC គឺជាសមយុទ្ធ​ទ័ពជើងទឹកដ៏ធំជាងគេបំផុតនៅក្នុងពិភពលោក ដែលធ្វើឡើង​ដល់រយៈពេល ២ខែ និង​មាន​ ២០ប្រទេសចូលរួម៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ ABC News

អត្ថបទថ្មី
;