កប៉ាល់ដឹកសត្វ​ជិត ៦ពាន់ក្បាល បាត់ខ្លួន​ពេល​ជួបព្យុះម៉ៃសាក់

  • 2020-09-03 06:20:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កប៉ាល់មួយគ្រឿង​ដែលដឹកនាវិកជាង ៤០នាក់ និង​គោក្របីជិត ៦ពាន់ក្បាល​ បានបាត់ខ្លួន​ដោយសារជួបខ្យល់ព្យុះម៉ៃសាក់ នៅក្នុងសមុទ្រចិនខាងកើត ជិតកោះ Amami Oshima ប្រទេសជប៉ុន កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ​២០២០។

ឆ្មាំសមុទ្រជប៉ុន បាន​សង្គ្រោះមនុស្សម្នាក់​ដែលជានាវិក ក្នុងអំឡុងពេលស្រាវជ្រាវរកកប៉ាល់​ដែល​បាត់ខ្លួនេះ។ នាវិករូបនោះ​មានឈ្មោះ Sareno Edvarodo ជនជាតិហ្វីលីពីន អាយុ ៤៥ឆ្នាំ។

លោក Edvarodo បានឱ្យដឹងថា កប៉ាល់​បាន​ខូចម៉ាស៊ីនមួយ មុនរងការវាយប្រហារដោយរលក ហើយក្រឡាប់។ នៅពេល​កប៉ាល់​ក្រឡាប់ លោកបាន​លោតចុះក្នុងទឹក ហើយ​មិនបាន​ឃើញនាវិកផ្សេងទៀតឡើយ មុនពេល​លោកត្រូវបានជួយសង្គ្រោះ។

សូមជម្រាបថា កប៉ាល់ដឹកសត្វខាងលើមានឈ្មោះ Gulf Livestock 1 បាន​ចាកចេញពី​ក្រុងកំពង់ផែ Napier ប្រទេសណូវែលហ្សេឡង់ កាលពីថ្ងៃទី១៤ សីហា ដោយដឹកនាវិក ៤៣នាក់ និង​គោក្របីចំនួន ៥៨៦៧ក្បាល សំដៅទៅលើ​ក្រុង Tangshan ប្រទេសចិន។ កប៉ាល់នេះ ត្រូវបានរំពឹងថា​នឹង​ចំណាយពេលធ្វើដំណើរប្រមាណ ១៧ថ្ងៃ។ ក្នុងចំណោមនាវិក ក្នុងនោះ ៣៩នាក់ជា​ជនជាតិហ្វីលីពីន, ២នាក់ជាជនជាតិណូវែលហ្សេឡង់ និង ២នាក់ជាជនជាតិអូស្ត្រាលី៕

ប្រភព៖ South China Morning Post

អត្ថបទថ្មី
;