“1975 Diet” គន្លឹះថែទាំសុខភាព តាមរយៈការញ៉ាំអាហារដែលប្រជាជនជប៉ុនអនុវត្តយូរឆ្នាំមកហើយ

  • 2020-09-04 03:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជប៉ុន​ ត្រូវ​បាន​គ​ស្គាល់​ថាមាន​ប្រជាជន​វ័យ​ចាស់​រស់​នៅ​ច្រើន​ជាង​គេ។ ​​អាថ៍កំបាំង​នេះ​ ដោយសារ​​​ប្រជាជន​និយម​ប្រើ​ប្រាស់ ១៩៧៥ Dietដែល​ជួយ​ឲ្យ​រាង​កាយ​របស់​ពួក​គេ​រក្សា​បាន​សុខភាព​ល្អ ​មិន​សូវ​ឈឺ ព្រម​ទាំង​មាន​សុខភាព​ខួរ​ក្បាល​​ល្អ​ផង​ដែរ។

​អ្វី​ទៅ​ហៅ​ថា 1975 Diet?

​​យោង​តាម​ទិន្នន័យ ​វិធី​ដែល​ប្រជា​ជន​ជប៉ុន​ហូប​អាហារ​ពី​មួយ​ពេល​ទៅ​មួយ​ពេល ​មាន​ការ​ផ្លាស់​ប្តូរ​ឥត​ឈប់​ឈរ។ ​ពួ​ក​គេ​ប្រើ​គ្រឿង​ផ្សំ​ចំអិន​អាហារ ​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ ​ដោយសារ​តែ​ក្នុង​ឆ្នាំ ១៩៧៥ ​គេ​សង្កេត​ឃើញ​ថា ​ចំនួន​ប្រជាជន​កើត​ទឹក​នោម​ផ្អែម ​ជំ​ងឺ​ធាត់​ជា​ដើម​ មាន​តិច​បំផុត ទើប​ធ្វើ​ឲ្យ​​វិធី​ចំអិន​អាហារ​ក្នុង​ឆ្នាំ​នោះ ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អាហារគំរូ​ដល់​ពេល​បបច្ចុប្បន្ន។

ស្ទីល​នៃ​អាហារ​សុខភាព ១៩៧៥ ត្រូវ​បាន​គេ​រៀប​ចំ​មាន​ដូច​ជា ​ផ្លែ​ឈើ ​បន្លែ គ្រាប់​ធញ្ញជាតិ សារាយ​សមុទ្រ ​​គ្រឿង​ទេស​ល្អ​ៗ រួម​ទាំង​ទឹក​ផ្លែ​ឈើ​មួយ​កែវ​ផង​ដែរ។ លើស​ពី​នេះ ​ភេសជ្ជៈ​មាន​រសជាតិ​ផ្អែម គឺ​កំណត់​ឲ្យមាន​ជាតិ​ផ្អែម​តិច​ជាងជំនាន់​ៗ​មុន​ៗ​ទាំង​អស់។

ម្ល៉ោះ​ហើយ ​ក្នុង​អាហារ​ ១៩៧៥ Diet ​តែង​តែ​រួម​ផ្សំ​ដូច​​ជា៖

១. ​ក្នុង​មួយ​ពេល ​មាន​​អាហារ​៥​ក្រុម ​ដូច​ជា ​កាបូន​ហាយ​ដ្រាត ​ប្រតេអ៊ីន ​ជាតិ​ខនិជ ​វីតាមីន ​និង​ជាតិ​ខ្លាញ់។

២. គ្រឿង​ផ្សំ​ប្រើ​ច្រើ​ន​មុខ​សម្រាប់​អាហារ​មួយ​ចាន ហើយ​ប្រជាជន​ជប៉ុន​ផ្តោត​សំខាន់​លើ​គុណភាព​ជា​ជាង​បរិមាណ។ ​ម្ល៉ោះ​ហើយ ​​អាហារ​មួយ​ពេល​របស់​ពួក​គេ​មាន​ច្រើន​មុខ ​តែ​តិច​ៗ​សម្រាប់​មនុស្ស​ម្នាក់​បរិភោគ​។

៣. អាហារ​រួម​មាន ​សម្ល ចំហ៊ុយ ​ស្ងោរ ​អាំង ​និង​ឆៅ

៤. អាហារ​ត្រូវ​ផ្តោត​ទៅ​លើ ត្រី​ដែល​មាន​ប្រតេអ៊ីន ​តៅ​ហ៊ូ អាហារ​ធ្វើ​ពី​សណ្តែក ​និង​ផ្សិត

៥. ញ៉ាំ​បន្លែចម្រុះ​ពណ៍ ដើម្បី​ទទួល​បាន​វីតាមីន និង​ជីវជាតិ

៦. រស​ជាតិ​អាហារ​តាម​បែប​ធម្មជាតិ ​មាន​ទាំង​ជូរ​ ប្រៃ

៧. ​ការ​ធ្វើ​អាហារ​ផលិត​ទៅ​តាម​រដូវ​កាល ជាមួយ​គ្រឿង​ផ្សំ​ធម្មជាតិ​ដូច​ជា miso ​(​ដែល​​ត្រូវ​ការ​ចម្រុះ​ចូល​គ្នា​រវាង​សណ្តែក ​ឬ​បាយ​និង​អំបិល) ​ទឹក​ប្រេង​ខ្យង ​ទឹក​ខ្មេះ ​ទឹក Mirin ​និង​ ស្រា​បុរាណ។

ប្រសិន​បើ​អ្នក​ចង់​មាន​សុខភាព​ល្អ​ដូច​​ប្រជាជន​ជប៉ុន ​កុំ​ភ្លេច​សាក​ល្បង​​អាហារ 1975 Diet ​៕

ប្រភព៖ Sanook ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទថ្មី
;