បារាំង ប្រគល់ឯកសារស្រាវជ្រាវ ឱ្យអាជ្ញាធរជាតិអប្សរាថែរក្សាទុក

  • 2020-09-11 01:58:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ចូលជួបជា​មួយលោក ប្រ៊ីស វុំាងសង់ សាស្រ្ដា​ចារ្យ​រង និងជាប្រធានវិទ្យាស្ថានបារាំងចុងបូព៌ាប្រទេស ក្រុងសៀមរាប និង​បង្ហាញ​ពីឯកសារ​ស្រាវ​ជ្រាវ​ទាំងប៉ុន្មាន ចាប់​ពីស្ថាប័ន​នេះ​ចូល​រួម​កិច្ច​ការ​អភិរក្ស​ក្នុង​តំបន់​រមណីយដ្ឋានអង្គរ ដើម្បី​រក្សា​ទុក​ក្នុង​មជ្ឈ​មណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ របស់​អាជ្ញាធរ​ជាតិអប្សរា។ ជំនួប​នេះ​ធ្វើ​ឡើងកាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។

រូបភាព៖ អាជ្ញាធរ​ជាតិ​អប្សរា
លោក ប្រ៊ីស វុំាងសង់ បានជម្រាបថា លោក​បាន​ប្រមែប្រមូល​ឯកសារ​ដែល​ពាក់​ព័ន្ធ​ក្នុង​តំបន់​រមណី​យដ្ឋាន និងដែលមានប្រយោជន៍ ប្រគល់ជូនអាជ្ញាធរជាតិអប្សរា សម្រាប់ជាឯកសារជាតិ។ តាម​ការ​បញ្ជាក់​របស់​លោកបណ្ឌិត ប្រ៊ីស វុំាងសង់ ដើម្បី​ឱ្យ​ដំណើរ​ការ​ចង​ក្រង​ឯកសារ​ទាំង​នេះ​មាន​ប្រសិទ្ធ​ភាព​ល្អ វិជ្ជាស្ថានបារាំងចុងបូព៌ា គ្រោងរៀបចំវគ្គបណ្ដុះបណ្ដាលដល់អ្នកពាក់ព័ន្ធ រួម​មាន​មន្រ្តី​របស់​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាអាជ្ញាធរជាតិអប្សរាជាដើម។

លោក ហង់ ពៅ បានថ្លែងអំណរគុណដល់តំណាងវិទ្យាស្ថានបារាំងចុងបូព៌ា ដែល​យល់​ព្រម​ប្រគល់​ឯកសារ​ទាំង​អស់មកឱ្យអាជ្ញាធរជាតិអប្សរា ស្របតាមអនុសាសន៍របស់គណៈកម្មាធិការអន្ដរជាតិ អាយ​ស៊ីស៊ី-អង្គរ នាពេលកន្លងមក។ បន្ថែមពីនោះ លោកអគ្គនាយក ក៏ស្នើដល់ភាគីបារាំង ពិនិត្យ​លទ្ធភាព​ប្រគល់​រាល់​ឯកសារលម្អិតៗបន្ថែមជុំវិញកិច្ចការស្រាវជ្រាវ និង​អភិរក្ស​ក្នុង​តំបន់​រមណីយ​ដ្ឋានអង្គរ លើសពីសៀវភៅ និងឯកសារដែលបានសរសេរឬចងក្រងរួច៕

អត្ថបទថ្មី
;