ដឹងអត់ថា កោះស៊ូម៉ាត្រា​ដែលមានក្នុងបទចម្រៀងលោក ស៊ីន ស៊ីសាមុត ជាកោះ​ធំបំផុតទីប៉ុន្មាន​ក្នុងពិភពលោក?

  • 2020-09-13 02:49:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កោះ​សូម៉ាត្រា ជាកោះធំបំផុតទី៣របស់ឥណ្ឌូណេស៊ី និង​ធំបំផុតទី៦ ក្នុងពិភពលោក ដែល​មានផ្ទៃដីសរុប ៤៧៣ ៤៨១​គីឡូម៉ែត្រការ៉េ។ កោះ​នេះ​មានភាពល្បីល្បាញ​ខ្លាំង​នៅក្រោយពេលទទួលរងគ្រោះដោយរលកយក្សស៊ូណាមិ កាលពីឆ្នាំ២០០៤។ សម្រាប់ប្រជាជន​ខ្មែរភាគច្រើន ក៏បាន​ស្គាល់កោះ​នេះផងដែរ តាមរយៈបទចម្រៀង «លាហើយសូម៉ាត្រា» ច្រៀងដោយ​លោក ស៊ីន ស៊ីសាមុត និង​អ្នកស្រី រស់ សេរីសុទ្ធា និពន្ធដោយលោក គង្គ ប៊ុនឈឿន ដោយបទចម្រៀង​នេះ ត្រូវនិពន្ធឡើង​សម្រាប់បញ្ចូលក្នុងខ្សែភាពយន្តមួយ។

ខាងក្រោមនេះ ជាប្រវត្តិត្រួសៗ​អំពីកោះស៊ូម៉ាត្រា៖

-Kantoli ជាអាណាចក្រដំបូង​ដែលបង្កើតឡើង​នៅភាគខាងត្បូងកោះនេះ នៅប្រហែលឆ្នាំ ៥០០នៃគ.ស។

-នៅស.វទី៧ កោះនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់​អាណាចក្រ Srivijaya។

-អាណាចក្រ Samudra Pasai បាន​គ្រប់គ្រង​កោះនេះ នៅស.វទី១៣ បន្ទាប់ពីអាណាចក្រ Srivijaya ដួលរលំទាំងស្រុង។

-Marco Polo គឺជា​ជនជាតិ​អឺរ៉ុបទី១ (អ៊ីតាលី) ដែលបាន​ទៅដល់កោះស៊ូម៉ាត្រានៅក្នុងឆ្នាំ១២៩២។ លោក​ក៏ជាអ្នកបម្រើការជាបេសកជនការទូត ឱ្យ​អធិរាជម៉ុងហ្គោល គូប៊ីឡៃខាន់ផងដែរ។

-អាណាចក្រ Aceh Darussalam បាន​វាយដណ្តើមកោះនេះបាន​នៅឆ្នាំ១៤៩៦ ពី​អាណាចក្រ Samudra Pasai និង​គ្រប់គ្រងកោះនេះបានរហូតដល់ឆ្នាំ ១៩០៣។ តែយ៉ាងណា​ក្នុងចន្លោះឆ្នាំនេះ អង់គ្លេស បាន​គ្រប់គ្រងផ្នែកខ្លះនៃកោះនេះ ក្នុងអំឡុង​ចុងស.វទី១៨ និងដើមស.វទី១៩។

-ចាប់ពីឆ្នាំ១៩០៤ កោះស៊ូម៉ាត្រា បាន​ស្ថិតក្រោមអាណានិគម​ហូឡង់ ដោយ​កោះនេះត្រូវបាន​យកធ្វើជាកន្លែងផលិតប្រេង ដាំកៅស៊ូ និងម្រេច យ៉ាងសំខាន់។

-ក្នុង​អំឡុងសង្គ្រាមលោកលើកទី២ ជប៉ុន​បាន​ចូលឈ្លានពានកោះនេះ នៅខែកុម្ភៈ ឆ្នាំ​១៩៤២ រហូតដល់បញ្ចប់​សង្គ្រាមក្នុងឆ្នាំ១៩៤៥។

-កោះស៊ូម៉ាត្រា បានក្លាយជាផ្នែកមួយរបស់​សាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងឆ្នាំ​១៩៥០។

-បច្ចុប្បន្នកោះនេះ មានប្រជាជនរស់នៅ​ប្រហែលជាង ៥៨លាននាក់៕

ប្រភព៖ worldfortravel | worldstories | infonet

អត្ថបទថ្មី
;