ឃើញកង់ក្រោយ S-Class ឆ្នាំ២០២១ វៀច ការពិតមានបំពាក់មុខងារពិសេសមួយ

  • 2020-09-14 06:57:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Mercedes-Benz បានប្រកាសចេញរថយន្ត S-Class ស៊េរីឆ្នាំ២០២១ ដោយវាបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ទាំងផ្នែកខាងក្រៅ និងកាប៊ីនខាងក្នុង។

ជាមួយគ្នានេះ អ្វីដែលគេចាប់អារម្មណ៍ខ្លាំង គឺរូប S-Class ថ្មី ដែលមានកង់ខាងក្រោយរៀងវៀចងាកចេញពីតួខ្លួន។ ការពិតទៅ កំពូលរថយន្ត Sedan ដ៏ប្រណីតនេះ ត្រូវបានបំពាក់មុខងារពិសេសមួយហៅថា Four-wheel steering ជាលើកដំបូងបង្អស់ ថ្វីបើខ្លួនជាជើងខ្លាំងផ្នែកបច្ចេកវិទ្យាមួយក៏ដោយ។

បច្ចេកវិទ្យាពិសេសនេះអនុញ្ញាតឲ្យរថយន្ត S-Class អាចងាកកង់ខាងក្រោយរបស់ខ្លួន បានរហូតដល់ទៅ ១០ដឺក្រេ ក្នុងទិសដៅផ្ទុយគ្នាពីកង់ខាងមុខ នៅល្បឿនយឺតមួយ។

គួរឲ្យដឹងថា បច្ចេកវិទ្យា Four-wheel steering នេះ ត្រូវបានបំពាក់លើរថយន្តជប៉ុន ដូចជា Mazda និង Honda កាលពីពាក់កណ្តាល និងចុងអំឡុងឆ្នាំ១៩៨០ មកម្ល៉េស៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី
;