អាមេរិក អាចនឹង​ប្រើឆ្កែយន្ត ធ្វើជា​សព្វាវុធ​ជំនាន់​ថ្មី​របស់ខ្លួន (មាន​វីដេអូ)

  • 2020-09-14 07:15:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងទ័ពអាកាស​អាមេរិក បាន​ធ្វើសមយុទ្ធយោធាដ៏ធំមួយ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺ​អាមេរិក បាន​ដាក់ឱ្យប្រើប្រាស់​ឆ្កែយន្ត​នៅក្នុងសមយុទ្ធនេះផងដែរ ដែល​គេជឿជាក់ថា វាអាច​ជាសព្វាវុធ​ជំនាន់ថ្មីរបស់​ប្រទេសមហាអំណាចមួយនេះ ពោលគឺ​វានឹងត្រូវបានប្រើប្រាស់​ក្នុងសង្គ្រាមនាពេលអនាគត។ សមយុទ្ធនេះ ធ្វើឡើង​នៅ​មូលដ្ឋាន​ទ័ពអាកាស Nellis ក្នុងរដ្ឋ Nevada កាលពីសប្តាហ៍មុន។

យោធា​អាមេរិក បាន​ហៅវាថាជា «ប្រព័ន្ធគ្រប់គ្រងសមរភូមិឈានមុខ (ABMS)»។

ក្នុងសមយុទ្ធ ឆ្កែយន្ត​នេះត្រូវបាន​ដាក់ក្នុងយន្តហោះ C-130 ជាមួយយោធា ហើយ​វា​ត្រូវបាន​គេបញ្ជាឱ្យចេញពីយន្តហោះមុនយោធា ដើម្បី​ឱ្យស៊ើបអង្កេតស្វែងរក​ការគំរាមកំហែងនានា​នៅព្រលានយន្តហោះ​ជាមុនសិន។

ជាមួយបច្ចេកវិទ្យា AI ឆ្កែយន្តនេះ មានភាពវ័យឆ្លាត​ក្នុងការ​ប្រមូលព័ត៌មាន វិភាគ ចែករំលែក​ និង​សម្រេច​ចិត្តបាន​យ៉ាងឆាប់រហ័ស ចំពោះ​ការ​គំរាម​កំហែង​ដល់យោធាអាមេរិក​ទាំងអវកាស និងក្នុងទឹកដី​អាមេរិក។ ជាមួយគ្នានេះ វាក៏អាច​ប្រើសម្រាប់​ដឹកជញ្ជូនផ្សេងៗ ដូចជាឧបករណ៍​ឈ្លបការណ៍ វិទ្យុ គ្រឿងផ្ទុះ និងអង់តែន សម្រាប់​ធ្វើជាបណ្តាញ​ទំនាក់ទំនងផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ CNN

អត្ថបទថ្មី
;