Barça ទិញ​ចូល​កីឡាករ​ថែម​ទៀត​លែង​បាន​ហើយ​ ពេល La Liga ប្រកាស​បែប​នេះ​

  • 2020-09-21 03:24:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗនេះ​ La Liga ​បាន​សម្រេច​​ដាក់​ពិន័យ​​ក្លឹប​ Barcelona មិន​ឲ្យ​​ទិញ​ចូល​កីឡាករ​ថែម​ទៀត​​នោះ​ទេ​។ ​លក្ខខ័ណ្ឌ​​ស្រប​តាម​ច្បាប់​នៃ​លីគ​កំពូល​អេស្ប៉ាញ​ ​ដរាប​ណា​ក្លឹប​ Barcelona លក់​កីឡាករ​ខ្លះ​ទៅ​ក្រុម​ផ្សេង​ ​និង​ចូល​ខ្លួន​មក​ដោះស្រាយ​ករណី​ស្ថានភាព​សេដ្ឋកិច្ច​​ ​ដែល​កំពុង​ជាប់ក្នុង​បញ្ជី​ចំណាយយ៉ាង​ខ្ពស់​រាប់​សែន-លាន​ដុល្លារ។

ក្នុង​ទីផ្សារ​ដោះដូរ​កីឡាកររដូវក្តៅឆ្នាំ​នេះ​ អ្នក​ចាត់ការ​ថ្មី​លោក​ ​Ronald Koeman ​ដាក់​ការ​ចាប់​អារម្មណ៍​លើ​កីឡាករជាច្រើននាក់ គ្រោង​នឹង​ផ្ទេរ​យក​មក​ចូលរួម​ក្លឹបនៅតំបន់​កាតាឡាន់។ លោក​ចាប់​អារម្មណ៍​នោះគឺជាពិសេស​កីឡាករ​​ហូឡង់ ខ្សែប្រយុទ្ធ Memphis Depay លេងឲ្យ Lyon ​និងខ្សែបម្រើ Georginio Wijnaldum ​កំពុង​លេង​ឲ្យ​ក្លឹប Liverpool បើសរុប​ទឹកប្រាក់​ចំណាយប្រមាណជា ១២០ លានផោន​ទៀត​៕ ​

ប្រធាន​ក្លឹប និង​គ្រូបង្វឹកថ្មីរបស់ Barcelona
Wijnaldum

ប្រភព៖ Dailystar ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;