​តើ​វីរនារី Mulan មានពិត​ប្រាកដ​នៅក្នុងប្រវត្តិសាស្រ្តចិន​មែនឬ?

  • 2020-09-21 08:39:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រឿងរ៉ាវ Hua Mulan ដែល​គេស្គាល់​ថា ជាវីរនារី​ក្នុងប្រវត្តិសាស្រ្តចិន គឺគ្រាន់តែការប្រឌិតឡើងតែប៉ុណ្ណោះ ពោលគឺ​សាច់រឿងនេះ ត្រូវបាន​គេរកឃើញ​នៅក្នុង​សៀវភៅ​រឿងព្រេងនិទានចិន​ដែលមាន​ចំណងជើង​ថា «Ballad of Mulan»។

សៀវភៅរឿងព្រេងនេះ ត្រូវបាន​សរសេរឡើង​នៅក្នុង​អំឡុង​រាជវង្សអ៊ួយខាងជើង (Northern Wei Dynasty) ពីឆ្នាំ ៣៨៦ ដល់ ៥៣៤។ រឿងព្រេង​នេះ បាន​ចាប់ផ្តើមមានភាពល្បីល្បាញខ្លាំង តាំងពី​សម័យរាជវង្សថាងមក (៦១៨-៩០៧)។

សាច់រឿង​របស់ Mulan គឺ​មានខ្លឹមសារ​ជំរុញ​ឱ្យនារី​កាន់តែមានភាពក្លាហាន ពោលគឺ​ Mulan បាន​ស្ម័គ្រចូលបម្រើ​កងទ័ព​ ជំនួសឱ្យឪពុករបស់ខ្លួន ដោយគ្រួសារ​របស់នាងពុំមាន​កូនប្រុស​ សម្រាប់​ចូល​បម្រើទ័ពឡើយ។ Mulan បាន​បន្លំខ្លួន​ជាមនុស្ស​ប្រុស​ ហើយចេញទៅច្បាំង​ទល់នឹងការឈ្លានពាន​ពីនគរនៅភាគ​ខាងជើង គឺ​នគរ Rouran ដែល​នេះជានគរដំបូងរបស់ម៉ុងហ្គោល។

Liu Yifei ដែលដើរតួជា Mulan

បើតាម​ប្រវត្តិសាស្រ្តចិន សង្គ្រាម​រវាងនគរអ៊ួយខាងជើង និង​នគរ Rouran ចាប់ផ្តើមឡើង​ក្នុងឆ្នាំ៤២៩។ ភាគច្រើន​នៃសង្គ្រាម​រវាងនគរទាំងពីរ បានកើតឡើងនៅ​ម្តុំភ្នំខ្មៅ (Black Mountain) ដែល​បច្ចុប្បន្នគឺជាភ្នំ Shahukou ស្ថិតនៅចម្ងាយ​ប្រហែល ៤៨០​គីឡូម៉ែត្រភាគលិចក្រុងប៉េកាំង និងម្តុំភ្នំ Yanran ដែលបច្ចុប្បន្នហៅថា Delgerhangay Uul ស្ថិតក្នុងប្រទេសម៉ុងហ្គោលី ដោយមានចម្ងាយពីភ្នំ Shahukou ប្រហែល ៨០០គីឡូម៉ែត្រ។

​នៅក្នុងរឿងព្រេងនិទាន​នេះ ក៏​បាន​រៀបរាប់ដែរថា Mulan បាន​ធ្វើដំណើរឆ្លងកាត់ទន្លេលឿង ដើម្បី​ទៅដល់​ភ្នំខ្មៅ ជាកន្លែង​ដែល​នាង​ចូលរួមប្រយុទ្ធប្រឆាំងនឹងសត្រូវ៕

ប្រភព៖ China Highlights

អត្ថបទថ្មី
;