មកដឹង ថ្ងៃដែលព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត លើកទី២ឆ្នាំនេះ

  • 2020-09-21 09:12:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរទេសចរណ៍ខេត្តសៀមរាប បាន​បង្ហាញ​ថ្ងៃ "ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត- Equinox Angkor" ( ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត) នឹងអាចកើតមានឡើងនាព្រឹកព្រលឹម ចន្លោះ​ថ្ងៃ​ទី​២១-២៣ខែកញ្ញា ឆ្នាំ២០២០ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

ដូច​នេះ សូមសាធារណ:ជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ មេត្តាជ្រាប និង​ទៅ​ទស្សនា​កម្សាន្ត​ដោយ​មេត្រី។ សូម​ជម្រាប​ថា បាតុភូត​ព្រះអាទិត្យ​រះចំ​កណ្តាល​កំពូល​ប្រាសាទ​អង្គរវត្ត​ តែង​កើតឡើង​ចំនួន​២ដង​ជា​រៀងរាល់​ឆ្នាំ ដោយ​លើកទី​១ នៅ​ក្នុង​ខែ​មីនា និង​លើក​ទី២ នៅ​ក្នុង​ខែ​កញ្ញា៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;