រដ្ឋមន្រ្តី​សាធារណការ ជិះកង់ត្រួតពិនិត្យផ្លូវ ត្រៀម​សង់ផ្លូវថ្មី​៣៨ខ្សែ​នៅ​សៀមរាប

  • 2020-09-23 01:38:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ​២០២០ បានដឹកនាំ​គណៈប្រតិភូក្រសួងអញ្ជើញ​ជិះកង់​ត្រួតពិនិត្យ​ស្ថានភាពផ្លូវ ប្រព័ន្ធលូបង្ហូរទឹកភ្លៀង និងប្រព័ន្ធលូទឹកស្អុយក្នុងក្រុងសៀមរាប ដោយមានការចូលរួមពី​លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មន្ត្រីបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

ការជិះកង់ត្រួតពិនិត្យស្ថានភាពផ្លូវទាំងនេះធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ក៏ដូចជាប្រមូលធាតុចូលបន្ថែមទាក់ទងនឹងស្ថានភាពផ្លូវថ្នល់នាពេលបច្ចុប្បន្ននៅក្នុងក្រុងសៀមរាប សម្រាប់ការត្រៀមរៀបចំ ចូលរួមកិច្ចប្រជុំលើកទី១នៃគណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនា សម្ព័ន្ធផ្លូវ៣៨ខ្សែនៅទីក្រុងសៀមរាប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព​សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

សូមជម្រាបថា៖ កាលពីថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចេញកញ្ចប់ថវិកាចំនួនពី១០០ ទៅ១៥០ លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំចំនួន៣៨ខ្សែនៅក្នុងក្រុងសៀមរាប ដើម្បីជួយលើកស្ទួយជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ និង​ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិនៅក្រោយជំងឺកូវីដ១៩៕

អត្ថបទថ្មី
;