ពូទីន ប្រកាស​ផ្តល់​អំណោយពិសេសដល់ UN

  • 2020-09-23 03:03:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាន​ប្រកាស​ផ្តល់វ៉ាក់សាំង​ប្រឆាំងកូវីដ១៩ ដោយ​ឥតគិតថ្លៃ ដល់បុគ្គលិក​អង្គការសហប្រជាជាតិ។ ការ​ថ្លែងនេះ ក្នុង​មហាសន្និបាតអង្គការ​សហប្រជាជាតិ ដែល​ធ្វើឡើង​តាមរយៈប្រព័ន្ធ​វីដេអូជាលើកដំបូង​ក្នុងប្រវត្តិសាស្រ្ត កាលពីថ្ងៃទី២២ ខែ​កញ្ញា ឆ្នាំ​២០២០។

លោក ពូទីន បញ្ជាក់​យ៉ាងដូច្នេះថា៖ «យើងគ្រប់គ្នា សុទ្ធតែអាចប្រឈមមុខនឹង​វីរុសដ៏គ្រោះថ្នាក់នេះ។ វីរុសនេះ មិនលើកលែងឱ្យបុគ្គលិក UN, ទីស្នាក់ការកណ្តាល UN និង​អង្គភាពរបស់ UN ឡើយ»។

លោកប្រធានាធិបតី​បន្តថា «រុស្ស៊ី ត្រៀម​ខ្លួនជានិច្ច​ក្នុងការជួយដល់​បុគ្គលិក UN ជាពិសេស​ យើង​ចង់​ផ្តល់​វ៉ាក់សាំងរបស់យើង​ដោយ​ឥគិតថ្លៃជូនបុគ្គលិក​គ្រប់​អង្គភាពទាំងអស់របស់ UN បើ​ពួកគេ​ស្ម័គ្រចិត្ត​ទទួលយកវ៉ាក់សាំងនេះ»។

គួររំលឹក​ថា វ៉ាក់សាំង Sputnik V ត្រូវបាន​ចុះបញ្ជី​អនុញ្ញាត​ឱ្យប្រើប្រាស់​កាលពីថ្ងៃទី១១ ខែសីហា ដែល​ធ្វើឱ្យវា​ក្លាយជា​វ៉ាក់សាំងប្រឆាំង​មេរោគកូវីដ១៩ ទីមួយ​ក្នុងពិភពលោក។ បន្ទាប់មកនៅថ្ងៃទី៧ ខែកញ្ញា រុស្ស៊ី បាន​ប្រកាស​បញ្ចេញ​វ៉ាក់សាំងនេះ​ឱ្យ​ចរាចរជាសាធារណៈ៕

ប្រភព៖ Independent

អត្ថបទថ្មី
;