Wolves យក​​បាន​​កីឡាករ​ ព័រទុយហ្គាល់​ម្នាក់ទៀត​ មក​ប្រជែង​ពាន Premier League

  • 2020-09-23 04:12:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Nelson Semedo ​ជា​ខ្សែការពារ​ស្លាប​របស់​ក្លឹប​ Barcelona ​បាន​បង្ហោះសារ​លា​ក្រុម​ចាស់​របស់​ខ្លួន​ ​ក្រោយ​ពេល​ក្លឹប​ទាំង​ពីរ​សម្រេច​ព្រមព្រៀង​គ្នា​ក្នុង​តម្លៃ ៣៥ លាន​អឺរ៉ូ​ ផ្ទេរ​មក​ក្លឹប​ Wolves ​នៅ​លីគ​កំពូល​អង់គ្លេស​។

​ខ្សែការពារ​វ័យ ២៦ ឆ្នាំរូបនេះ​ចាកចេញពី​ក្លឹប​ធំ​មួយនៅ ព័រទុយហ្គាល់គឺ Benfica ក្នុង​ឆ្នាំ ២០១៧ ចូលរួមជាមួយ Barcelona ជួយ​ក្រុមឈ្នះ​ពាន​លីគ La Liga ២ដង, ពាន Spanish Super Cup ម្ដង​ និងពាន Copa del Rey ម្ដង។

​គ្រូ​បង្វឹក​ក្រុម​ Wolves ​ដែល​ជា​ជនជាតិ ព័រទុយហ្គាល់​ រូប​នេះ​​មាន​ចំណូល​ចិត្ត​លើ​កីឡាករ​រួម​សញ្ជាតិ​​ខ្លាំង​ណាស់។ ​បើ​មើល​លើ​បញ្ជី​ឈ្មោះ​កីឡាករ​ក្នុង​ក្រុម​គឺ សុទ្ធ​តែ​កីឡាករ ព័រទុយហ្គាល់ ពាក់កណ្ដាល​ទៅ​ហើយ៕

ខ្សែការពារ​ ​Nelson Semedo

ប្រភព៖ Sports Keeda ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;