បះ​សក់​ជាមួយ​រាង​របស់​តួ​សៀវ ឡុង​នី​ ឆ្នាំ ១៩៩៥ នៅ​ក្នុង​វ័យ ៥៤​ឆ្នាំ ក្រមុំ​សុំ​ខ្មាស

  • 2020-09-28 02:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទោះ​បី​ជា​មាន​វ័យ​ជ្រេ​ខ្លាំង​ហើយ​ក៏​ដោយ តែ​សម្រស់​របស់​តារា​សម្ដែង​ស្រីជើង​ចាស់​ចិន Carman Lee នៅ​តែ​ស្រស់​ស្អាត​មិន​សាបសូន្យ​តាម​ពេល​វេលា​ឡើយ។

បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​ចាស់​វស្សា​ចិន Carman Lee បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​មួយ នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន ក្នុង​នាម​ជា​តារា​បង្ហាញ​ម៉ូដ។

ភ្លាម​ៗ​ក្រោយ​ពេល​កម្រង​រូបភាព​របស់​ស្រី​ស្អាត​អាយុ ៥៤​ឆ្នាំ​ត្រូវ​បាន​ចុះផ្សាយ ឈ្មោះ​របស់​តួ​សៀវ ឡុង​នី​ ឆ្នាំ១៩៩៥​ត្រូវ​បាន​គេ​ស្វែង​រក​ច្រើន​ជាង​គេ​លើ​បណ្ដាញ​សង្គម Weibo ភ្លែត ត្បិត​តារា​ស្រី​នេះ​នៅ​តែ​ស្រស់​ស្អាត​ខ្លាំង​ពេក។

ទស្សនិកជន​ជា​ច្រើន​បាន​លាន់​មាត់​ថា ទោះ​ស្ថិត​ក្នុង​រង្វង់​សិល្បៈ​ជិត ៣០​ឆ្នាំ​ហើយ​ក្ដី តែ​រូបរាង ក៏​ដូច​ជា​សម្រស់​របស់​តារា​កើត​ឆ្នាំ ១៩៦៤ ហាក់​មិន​ផ្លាស់​ប្ដូរ​ច្រើន​បើ​ធៀប​ការ​នឹង​ការ​ទើប​ចូល​សិល្បៈ​ឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;