សម្តេច ហ៊ុន សែន ប្រាប់ពីភាព​អយុត្តិធម៌របស់កម្ពុជា ទៅកាន់ UN

  • 2020-09-28 02:03:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ តាម​រយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៦ ខែ​កញ្ញា ឆ្នាំ​២០២០ សម្តេច ហ៊ុន សែន បានថ្លែង​ថា កម្ពុជា​បាន​ទទួល​រងនូវភាពអយុត្តិធម៌ ដោយ​ត្រូវប្រឈមមុខ​នឹង​ស្តង់ដារទ្វេដែលប្រកបដោយ​កលល្បិច និងការសម្រេច​ចិត្ត​ដែលមានភាព​លម្អៀង និង​មានចេតនានយោបាយ ពី​ប្រទេសធំៗមួយចំនួន ក្នុងនោះ​សម្តេច ក៏បាន​លើកឡើង​ពីភាព​អយុត្តិធម៌របស់កម្ពុជា ក្នុងប្រវត្តិសាស្រ្តផងដែរ។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

សម្តេចតេជោ បាន​រៀបរាប់យ៉ាងដូច្នេះថា៖

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
«ប្រមាណជាង ៤០ឆ្នាំមុន កម្ពុជា ត្រូវបាន​រំដោះ​ចេញពីរបប​ប្រល័យពូជសាសន៍ខ្មែរក្រហម ដែល​ប្រជាជន​កម្ពុជាជាង ២លាននាក់ បាន​បាត់បង់​ជីវិត​នៅក្នុងដៃរបប​ព្រៃផ្សៃនេះ។ អ្នករស់រាន​មានជីវិតទាំង​បាក់ស្បាត និង​សល់តែបាតដៃទទេ គឺ​ជាអ្នក​ដែលស្តារ​ប្រទេសជាតិ​ពីគំនរផេះផង។ អ្វីដែល​គួរឱ្យហួស​ចិត្ត គឺអ្នកដែលរស់រាន​មានជីវិតទាំងអស់នោះ បែរជាទទួលរងទណ្ឌកម្មពីសមាជិកភាគច្រើន​នៃអង្គការសហប្រជាជាតិ ដែលថែមទាំងបាន​អនុញ្ញាត​ឱ្យមេពិឃាដ​ខ្មែរក្រហម កាន់កាប់អាសនៈរបស់​កម្ពុជា​នៅអង្គការសហប្រជាជាតិទៅវិញ»។

ចំពោះការដក EBA មួយផ្នែក​ពីកម្ពុជា ខណៈដែលប្រទេសនេះ​កំពុងតស៊ូប្រយុទ្ធនឹងជំងឺកូវីដ១៩ សម្តេច ហ៊ុន សែន ​បានហៅថា គឺ​ជារឿងច្រំដែលនៃប្រវត្តិសាស្រ្ត៕

ចុចអាន៖ សម្តីចាក់ដោត​​របស់​មេដឹកនាំទាំង៣នេះនៅ UN ធ្វើឱ្យកក្រើក​​ពិភពលោក

អត្ថបទថ្មី
;