​ក្រុមហ៊ុនចិន​ប្រកាស​ចែកចាយ​វ៉ាក់សាំង​កូវីដ ទៅកាន់​ពិភពលោក​នៅដើមឆ្នាំ​ក្រោយ​នេះហើយ

  • 2020-09-28 03:03:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនឱសថចិន បាន​បញ្ជាក់​កាលពីថ្ងៃទី២៤ ខែកញ្ញាកន្លងទៅថា វ៉ាក់សាំង​ប្រឆាំងកូវីដ១៩ ឈ្មោះ SinoVac នឹងត្រូវអភិវឌ្ឍរួចរាល់នៅដើមឆ្នាំ២០២១ សម្រាប់​បែងចែកទៅកាន់ពិភពលោក។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

លោក Yin Weidong ប្រធាន​ក្រុមហ៊ុន SinoVac អះអាងថា សម្រាប់ខ្លួនលោកផ្ទាល់​គឺ​បាន​ចាក់វ៉ាក់សាំងនេះពិសោធន៍រួចមកហើយ។

លោក​ថ្លែងថា៖ «ចំពោះ​ការចាប់ផ្តើម​ដំបូង យុទ្ធសាស្រ្ត​របស់​គឺ​ផលិតវ៉ាក់សាំងនេះឡើង សម្រាប់​ប្រទេសចិន និងសម្រាប់ក្រុងវូហាន​តែប៉ុណ្ណោះ (ក្រុងដែល​ផ្ទុះកូវីដ១៩)។ ប៉ុន្តែក្រោយមក យុទ្ធសាស្រ្ត​របស់យើង​ត្រូវបានកែសម្រួលវិញ ព្រោះ​នេះ​ជាការប្រឈមមុខរបស់ពិភពលោក។ គោលដៅរបស់យើង គឺផ្តល់វ៉ាក់សាំង​ទៅកាន់ពិភពលោក ដោយរួមទាំងអាមេរិក និងអឺរ៉ុប​ផងដែរ»។

បើទោះ​ជាបីជាអាមេរិក អឺរ៉ុប ជប៉ុន និងអូស្រ្តាលី បាន​ប្រកាស​មិនទិញ​វ៉ាក់សាំងចិនក៏ដោយ ប៉ុន្តែ​លោក Yin ថា វានឹង​មានការផ្លាស់ប្តូរ​គោលជំហររបស់ពួកគេ។

សូមជម្រាប​ថា SinoVac ជាវ៉ាក់សាំងប្រឆាំង​កូវីដ១៩ ក្នុងចំណោម​វ៉ាក់សាំងចំនួន៤ នៅប្រទេសចិន ដែល​កំពុងត្រូវបានអភិវឌ្ឍ។ ក្នុងនោះវ៉ាក់សាំង២ជារបស់ក្រុមហ៊ុន SinoPharm និង ១ជារបស់​ក្រុមហ៊ុន CanSino៕

ប្រភព៖ Euro News

អត្ថបទថ្មី
;