ប្រទេស២ ដែល​ស្ថិតក្នុង​អតីត​សហភាពសូវៀត កំពុង​ផ្ទុះសង្គ្រាមធំ​នឹងគ្នា

  • 2020-09-29 03:02:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​អាមេនី និង​អាហ្ស៊ែបៃហ្សង់ ដែលសុទ្ធតែជាធ្លាប់​ក្នុងអតីតសហភាពសូវៀត បាន​នឹង​កំពុងផ្ទុះសង្គ្រាម​នឹងគ្នា នៅតាមបណ្តោយព្រំដែន​រវាងប្រទេសទាំងពីរ ចាប់តាំងពីថ្ងៃអាទិត្យមក។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

មូលហេតុ​នៃការផ្ទុះសង្គ្រាមនេះ គឺ​ការដណ្តើមយកតំបន់ភ្នំ Nagorno-Karabakh ដែល​ត្រូវបាន​គ្រប់គ្រងដោយ​អាមេនី ចាប់តាំង​ពីចប់សង្គ្រាម​ក្នុងឆ្នាំ១៩៩៤មក។

អាជ្ញាធរតំបន់ Nagorno-Karabakh របស់អាមេនី បានឱ្យដឹងថា គិតត្រឹមយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ​២០២០ ទាហានរបស់ខ្លួនប្រមាណជាង ៨០នាក់ហើយដែលបាន​បាត់បង់​ជីវិត។

ប្រទេស​ជាច្រើន​មានការព្រួយបារម្ភថា សង្គ្រាមនេះ អាចនឹងមានការរីករាលដាលចូលក្នុងតំបន់ ពិសេស​មានការលូកដសចូលពីប្រទេសជិតខាង​ដូចជា តួកគី, រុស្ស៊ី និងអ៊ីរ៉ង់។

ជុំវិញ​ជម្លោះនេះ រដ្ឋមន្រ្តី​ការបរទេសអាមេនី បាន​ចោទប្រកាន់​អាហ្ស៊ែបៃហ្សង់ថា បាន​បំពាន​កិច្ចព្រមព្រៀងសន្តិភាព ដែល​ធ្វើឱ្យ​អាមេនី ត្រូវ​បង្ខំចិត្ត​ការពារតំបន់នេះ។ ចំណែក​អ្នក​នាំពាក្យ​រដ្ឋបាល​ប្រធានាធិបតីអាហ្ស៊ែបៃហ្សង់វិញ បាន​អះអាងថា ប្រទេសខ្លួន​គឺគ្រាន់តែចាត់វិធានការ​ទប់ស្កាត់នឹង​ការបង្កហេតុរបស់​អាមេនីតែប៉ុណ្ណោះ។

គួរដឹងដែរថា តំបន់ Nagorno-Karabakh មាន​ទំហំប្រហែល ៤៤០០គីឡូម៉ែត្រការ៉េ។ ក្នុងអំឡុងសហភាពសូវៀត តំបន់នេះ ជាតំបន់ស្វយ័តរបស់​អាហ្ស៊ែបៃហ្សង់ ខណៈតំបន់នេះបែរជាសម្បូរដោយ​ជនជាតិអាមេនីរស់នៅ។ ប្រទេស​ទាំងពីរ បាន​ផ្ទុះ​សង្គ្រាមនឹង​គ្នា ដើម្បីដណ្តើមយកតំបន់នេះ ក្នុងឆ្នាំ ១៩៨៨ ដល់ ១៩៩៤ ហើយទីបំផុតអាមេនីជាអ្នកឈ្នះគ្រប់គ្រងតំបន់នេះ៕

ប្រភព៖ BBC

អត្ថបទថ្មី
;