អ្នក​ផង​បះ​សក់​ពេល​ឃើញ​បុរស​ម្នាក់​ចូល​ក្លឹប​ ចេញ​វិក័យបត្រ​អស់​ជិត ១០​ម៉ឺនដុល្លារ

  • 2020-09-30 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មុន​នេះ​បន្តិច វិក័យបត្រ​ចូល​ក្លឹប​កម្សាន្ត​មួយ​របស់​​បុរ​សម្នាក់​មក​ពី​ប្រទេស​វៀតណាម​បាន​ធ្វើ​ឲ្យ​គេ​ដក​ក​ ចំហរ​មាត់​គ្រប់​គ្នា ដោយ​ការ​កម្សាន្ត​ត្រឹម​មួយ​យប់​នេះ​មាន​តម្លៃ​ដល់​ទៅ​ជិត​ ១០​ម៉ឺន​ដុល្លារ។

​នោះ​គឺ​វិកយបត្រ​ចូល​ក្លឹប​មួយ​កន្លែង​​ដ៏ល្បី​ឈ្មោះ​ កាល​ពី​ឆ្នាំ​មុន ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​គ្រប់​គ្នា។ ត្បិត​ចំនួន​លុយ​នៅ​ក្នុង​វិក័យបត្រ​ដែល​ ហូប​ចុក​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​នេះ គឺ​មាន​តម្លៃ​ឡើង​ដល់​ជាង ២ពាន់​លាន​ដុង (ជិត​១០​ម៉ឺន​ដុល្លារ)។

ជាក់​ស្ដែង នៅ​ក្នុង​វិក័យបត្រ​នេះ គ្រាន់​តែ​ថ្លៃ​ស្រា​គឺ​អស់​ជិត ៥​ម៉ឺន​ដុល្លារ និង​ថ្លៃ​ម្ហូប ក៏​ដូច​ជា​សេវា​ផ្សេង​ៗ​រួម​បញ្ចូល​ទៀត គឺ​អស់​៥​ម៉ឺន​ដុល្លារ​ទៀត។ អ្នក​បង្ហោះ​វិក័យបត្រ​នេះ​ គឺ​ជា​អ្នក​ចាត់​ការ​របស់​ក្លឹប​នេះ​ផ្ទាល់​តែ​ម្ដង។ កម្មវិធី​នេះ គឺ​ជា​កម្មវិធី​ដែល​កូន​កំលោះ​កូន​ក្រមុំ​នាំ​មិត្តភ័ក្ដិ​មក​ជប់​លៀង ក្រោយ​ពិធី​មង្គលការ​របស់​ពួក​គេ​ចប់​ទៅ។ ប្រភព​ដដែល​បាន​បន្ថែម​ថា ដោយ​សារ​តែ​ទាំង​កូន​កំលោះ និង​កូន​ក្រមុំ​សុទ្ធ​តែ​ជា​អ្នក​មាន​ទាំង​អស់ ដូច​នេះ​ពួក​គេ​បាន​បើក​សិទ្ធិ​ឲ្យ​មិត្តភ័ក្ដិ​ទាំង​អស់ ចង់​កុម្ម៉ង់​អ្វី​ក៏​បាន ដោយ​មិន​មាន​កំណត់​ឡើយ៕

ប្រភព៖ yan.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;