ពលរដ្ឋខ្មែរ មានបណ្ណបើកបរអន្តរជាតិនេះ អាចបើករថយន្តបាន​នៅប្រទេសប៉ុន្មាន?

  • 2020-09-30 04:40:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ប្រកាស​ដាក់​ឱ្យប្រើប្រាស់​បណ្ណអនុញ្ញាតបើកបរអន្តរជាតិ​សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលមានបំណង​បើកបរនៅក្រៅប្រទេស។ ការ​ប្រកាសដាក់ឱ្យប្រើប្រាស់​នេះ ធ្វើឡើង​ដោយ​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុង​ពិធីបើក​ឱ្យដំណើរការ​ជាផ្លូវការ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ និង​មណ្ឌលផ្តល់សេវាសាធារណៈថ្មី ទីតាំងនៅផ្សាទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល នាព្រឹក​ថ្ងៃទី៣០ ខែកញ្ញា​ឆ្នាំ​២០២០។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
​លោក ស៊ុន ចាន់ថុល ថ្លែងបញ្ជាក់ថា ពលរដ្ឋខ្មែរ​អាចយកបណ្ណបើកបរជាតិដែលមានស្រាប់ ទៅស្នើសុំ​យកបណ្ណបើកបរអន្តរជាតិ ក្នុងមណ្ឌល​ផ្តល់សេវាសាធារណៈថ្មីនេះ ដោយមិនចាំបាច់មានការប្រឡងបន្ថែមទៀតនោះទេ ហើយការប្តូរនេះគឺក្នុងតម្លៃសេវា ២៥ម៉ឺនរៀល ដែល​ជាតម្លៃមធ្យមមួយ​បើប្រៀបធៀបនឹង​ប្រទេស​ក្នុងតំបន់។

បើតាមលោក​ទេសរដ្ឋមន្រ្តី​​ ពលរដ្ឋខ្មែរដែលកាន់​បណ្ណបើកបរអន្តរជាតិនេះ គឺអាចបើករថយន្តនៅប្រទេសចំនួន ៩៩ ក្នុងពិភពលោក (ឈ្មោះប្រទេសទាំងនោះ មាននៅក្នុងបណ្ណនេះស្រាប់) ក្នុងនោះរួមមានទាំងនៅសហរដ្ឋអាមេរិកផងដែរ។ ចំពោះ​សុពលភាពបណ្ណបើកបរនេះ គឺមានរយៈពេល ១ឆ្នាំ៕

;