ឆ្ងល់អត់ថា ចិនមានថ្ងៃពិសេសអ្វី​នៅ​ដើមខែតុលានេះ បានជាឈប់សម្រាករហូតដល់ ៨ថ្ងៃ?

  • 2020-10-01 02:44:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅដើមខែតុលានេះ ប្រជាជនចិនរាប់លាននាក់ត្រូវបាន​រំពឹងថា នឹង​ធ្វើដំណើរកម្សាន្ត​នៅទូទាំងប្រទេស មិនខុសពីថ្ងៃចូលឆ្នាំចិនឡើយ ពោលគឺ​វាជាថ្ងៃឈប់សម្រាក​រយៈពេលដល់ទៅ ៨ថ្ងៃ (Golden Week) ដើម្បីអបអរ​ថ្ងៃបុណ្យជាតិនៃការបង្កើត សាធារណរដ្ឋប្រជាមានិតចិន (១ តុលា ១៩៤៩ – ១ តុលា ២០២០)។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

អ្វីដែលគួរឱ្យកត់សម្គាល់នោះ វាគឺជាថ្ងៃឈប់សម្រាកដ៏សំខាន់លើកដំបូងរបស់ចិន ក្នុងខណៈដែល​កំពុងមានការរីករាលដាលនៃជំងឺកូវីដ១៩។ ដូច្នេះ ការធ្វើដំណើរកម្សាន្ត​ក្នុងចំណោម​មនុស្សដ៏ច្រើនសម្បើមនេះ ក៏នឹងបញ្ជាក់​ពីសមត្ថភាព​របស់អាជ្ញាធរចិនបន្ថែមទៀតផងដែរ ចំពោះ​ការគ្រប់គ្រងស្ថានភាព​ជំងឺឆ្លងនេះ។

ក្រសួង​វប្បធម៌ និងទេសចរណ៍ចិន បាន​ព្យាករថា មនុស្សប្រមាណ ៥៥០លាននាក់ នឹង​ធ្វើដំណើរកម្សាន្ត​ក្នុងស្រុក អំឡុងថ្ងៃឈប់សម្រាកនេះ។

ក្នុងឱកាសដូចគ្នានេះ កាលពីឆ្នាំមុន មនុស្សប្រមាណ ៧៨២លាននាក់ បាន​ធ្វើដំណើរកម្សាន្តក្នុងប្រទេស ដែល​បង្កើត​ប្រាក់ចំណូលដល់វិស័យទេសចរណ៍ជាង ៩០ពាន់លានដុល្លារ៕

ប្រភព៖ CNN

អត្ថបទថ្មី
;