នៅ​ UCL ​៥​ប្រកួត​ចុងក្រោយ​ជួប​គ្នា​ ​Ronaldo ​មិន​ដែល​ស៊ុត​ចូល​​ក្រុម Messi

  • 2020-10-02 02:58:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​នៅ​តំបន់​អឺរ៉ុប​ទាំង ៣២​ ​ដែល​មាន​ឈ្មោះ​ចូល​វគ្គ​ចែក​​ពូល​​ទាំង៨ ​ត្រូវ​បាន UEFA ​ធ្វើ​ការ​ក្រឡុក​​​ដើម្បី​ផ្គូផ្គងរួច​រាល់​ហើយ។ ​គូ​ដែល​អ្នក​រាល់​គ្នា​ភ្ញាក់ផ្អើល​នោះ​គឺ ពូល​ ​Group G មាន Juventus, Barcelona, Dynamo Kyiv និង Ferencváros ដូច​នេះ Ronaldo ​ត្រូវ​ជួប​ Messi ​លើក​ទី១ ​(គិត​តែ​ វគ្គ​ចែក​ពូល​ ​ប៉ុណ្ណោះ)។

Ronaldo ជួប Messi លើកដំបូងបង្អស់
​បើ​គិត​ស្ថិតិ​កន្លង​មក​​ Cristiano Ronaldo ​​ប្រឡូក​ក្នុង​ទ្វីប​អឺរ៉ុប​អស់​ ១៧ ឆ្នាំ​លេង​ឲ្យ​ក្លឹប​ធំៗ ៣ គឺ Manchester United, Real Madrid ​និង Juventus ​នៅ​ពាន​រង្វាន់​ UCL​ ​ខ្សែប្រយុទ្ធ​វ័យ ៣៥ ឆ្នាំ​មិន​ដែល​ស៊ុត​ចូល​​ក្រុម Barcelona ​៥​ ប្រកួត​ចុងក្រោយ (គិត​គ្រប់​វគ្គ​ទាំង​អស់)​ ផ្ទុយទៅវិញ Messi ស៊ុតបាន ៣គ្រាប់ក្នុង៥ប្រកួតនោះ។

​បើ​ផ្អែក​តាម​ស្ថិតិ​ Head-to-head ​វិញ ពួក​គេ​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា ៣៥ ដង​លទ្ធផល​ស្មើ​គ្នា ៩ ប្រកួត​។ Cristiano Ronaldo ឈ្នះ​ ១០ ដង​ស៊ុត​ចូល​សរុប ១៩ គ្រាប់ រី​ឯ Lionel Messi ​ឈ្នះ​ ​១៦ ដង​ស៊ុត​ចូល ២២ គ្រាប់៕

លទ្ធផល ពូល​ទាំង ៨

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;