ម្ចាស់បទ "ស្វារាំគ្រវីលីអូ" មង្គល ទីណា ចង់ប្រឡូកសិល្បៈឡើងវិញ ប៉ុន្ដែរវល់នឹងរឿងពីរនេះដកឃ្លាមិនទាន់រួច
- 2020-10-02 03:37:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់បទ "ស្វារាំគ្រវីលីអូ" មង្គល ទីណា ចង់ប្រឡូកសិល្បៈឡើងវិញ ប៉ុន្ដែរវល់នឹងរឿងពីរនេះដកឃ្លាមិនទាន់រួច
ចន្លោះមិនឃើញ
អតីតតារាចម្រៀងប្រចាំផលិតកម្មថោន លោក មង្គល ទីណា កំពុងកាក់កបនឹងមុខរបរលក់គ្រឿងសម្អាង និងបានបង្កើតគ្រួសារតូចមួយរស់នៅយ៉ាងមានសុភមង្គលនៅខេត្តកោះកុង ក្រោយពីលោកបាត់មុខពីសិល្បៈមួយរយៈធំ។
តារាចម្រៀងរូបនេះ បានផ្ដល់សម្ភាសន៍ផ្ដាច់មុខដល់ Sabay ក្នុងឱកាសដែលលោកខំស្កាត់ពីខេត្តកោះកុងឡើងមកចូលរួមពិធីខួបកំណើតលោក អ៊ី ណូ កាលពីពេលថ្មីៗកន្លងទៅនេះថា ចំពោះរូបលោកមិនចង់ប្រើពាក្យថាបោះបង់អាជីពសិល្បៈនោះទេ ដែលពាក្យនេះគួរជំនួសដោយពាក្យថាផ្អាកពីអាជីពសិល្បៈ ព្រោះលោកនៅស្រឡាញ់អាជីពសិល្បៈខ្លាំង ប៉ុន្តែមិនទាន់ដកឃ្លា ឬកំណត់ពេលចូលប្រឡូកក្នុងវិស័យសិល្បៈឡើងវិញបាន។
លោកបញ្ជាក់ថា ប្រភពចំណូលពីសិល្បៈ និងមុខរបរលក់គ្រឿងក្រអូបរបស់លោកមិនចាញ់ឈ្នះគ្នាប៉ុន្មាននោះទេ។ ប៉ុន្តែដោយសព្វថ្ងៃលោករវល់នឹងការងាររកស៊ីនៅខេត្ត ហើយម្យ៉ាងរវល់ជាមួយប្រពន្ធ-កូនផង។ លោកថា ពេលឡើងមកភ្នំពេញជួបមិត្តភ័ក្ដិសិល្បៈម្ដងៗ គឺសប្បាយចិត្តដោយរំលឹកអនុស្សាវរីយ៍ចាស់ៗកាលនៅច្រៀង។
មង្គល ទីណា បានផ្អាកពីអាជីពសិល្បៈប្រមាណ៣ឆ្នាំហើយ។ ទីណា មានភាពល្បីខ្លាំងតាមរយៈបទចម្រៀងមួយចំនួនដូចជា បទ"ស្វារាំគ្រវីលីអូ" បទ"ខឹងហ្មង" "ឆ្កែលោតខាំគូថ" និងបទ"ជិះអាដូតល្ហើ" ជាដើម៕