Fan Bingbing នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រឡូក​សិល្បៈ​ពេញ​លេញ​វិញ​នៅ​ដើម​ឆ្នាំ​ក្រោយ

  • 2020-10-05 02:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​រយៈ​ពេល​មួយ​ខែ​ចុង​ក្រោយ​នេះ តារា​សម្ដែង​លំដាប់ A ចិន Fan Bingbing បាន​មាន​វត្តមាន​​នៅ​លើ​បណ្ដាញ​ព័ត៌មាន​ជា​ច្រើន ខណៈ​រយៈ​ពេល​ហាម​ឃាត់​នាង​ប្រឡូក​ក្នុង​សិល្បៈ​ជិត​ចប់។

បណ្ដាញ​ព័ត៌មាន Sina បាន​ឲ្យ​ដឹង​ថា កំពូល​តារា​សម្ដែង​ស្រី​ចិន Fan Bingbing បាន​បង្ហោះ​វីដេអូ​ថ្មី ពី​សកម្មភាព​របស់​នាង​បើក​កាដូ​ដែល​ហ្វេន​ផ្ញើ​ឲ្យ។ នៅ​ក្នុង​វីដេអូ​​នេះ ស្រី​ស្អាត​វ័យ ៤០​ឆ្នាំ បាន​យក​ដៃ​ទាញ​អាវ​បិត​ពោះ​យ៉ាង​យឺត​ៗ ដោយ​ចង់​បញ្ជាក់​ថា ខ្លួន​មិន​បាន​មាន​ផ្ទៃ​ពោះ​អ្វី​នោះ​ទេ។

ស្រប​នឹង​គ្នា​នេះ​ដែរ រយៈ​ពេល​ចុង​ក្រោយ​នេះ តួ​រឿង​ព្រះ​នាង​យេយេ បង្ហាញ​ខ្លួន​នៅ​លើ​ទស្សនាវដ្ដី ក្នុង​ និង​ក្រៅ​ប្រទេស​ជា​ច្រើន។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​រឿង​អាស្រូវ​គេច​ពន្ធ​កាល​ពី​ឆ្នាំ ២០១៨ ស្រី​ស្អាត​រូប​នេះ ក្រៅ​ពី​ត្រូវ​បង់​ពិន័យ ១៣០លាន​ដុល្លារ​នោះ គឺ​ត្រូវ​ហាម​មិន​ឲ្យ​ប្រឡូក​សិល្បៈ​២​ឆ្នាំ។ ពោល​គឺ​នៅ​ដើម​ឆ្នាំ​ថ្មី​នេះ គឺ​នាង​អាច​ចូល​សិល្បៈ​ពេញ​ទំហឹង​វិញ​ហើយ។

នៅ​ក្នុង​ការ​ឡាយ​ដដែល​ខាង​លើ តារា​កើត​ឆ្នាំ ១៩៨១​បាន​ឲ្យ​ដឹង​ថា រឿង​ថ្មី​របស់​នាង​កំពុង​សរសេរ​សាច់​រឿង នៅ​ពេល​សរសេរ​ចប់ នឹង​ថត​ភ្លាម​តែ​ម្ដង។ សញ្ញា​នេះ​បង្ហាញ​ថា នាង​លែង​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ប្រឡូក​សិល្បៈ​ទៀត​ហើយ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;