ឡាន Suzuki Jimny នៅប្រទេសមួយ លក់ដាច់ខ្លាំងពេក អតិថិជនក្រោយៗត្រូវចាំដល់ ២០ឆ្នាំ

  • 2020-10-07 03:36:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត​ Suzuki Jimny ដែល​ជា​ SUV ខ្នាត​តូច​លំដាប់​ថវិកា​ដ៏​ស្រស់​ស្អាត​មួយ មាន​តម្រូវ​ការ​ខ្ពស់​ខ្លាំង​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ ដោយ​សូម្បី​តែ​ផលិតផល​សម្រាប់​តាំង​បង្ហាញ​ក៏​អាច​លក់​បាន​តម្លៃ​ថ្លៃ​រហូត​ដល់ ៣៧ ៥០០​ដុល្លារ។

រឹត​តែ​ភ្ញាក់ផ្អើល​នោះ​គឺ​ អតិថិជន​ដែល​ចង់​បាន​រថយន្ត​ Jimny ថ្មី​​នា​ពេល​នេះ គឺ​ត្រូវ​រង់​ចាំ​រហូត​ដល់ ២០​ឆ្នាំ​ឯណោះ។ នេះ​បើ​ផ្អែក​តាម​វិបសាយ​ Iwanbanaran.com។ ការ​ចុះ​ផ្សាយ​របស់​វិបសាយ​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ថា​ហេតុអ្វី​ត្រូវ​រង់​ចាំ​យូរ​បែប​នេះ​ទេ​ ប៉ុន្តែ​វា​បាន​បង្ហាញ​ថា​​ទីស្នាក់ការ​ Suzuki នៅ​ជប៉ុន​ គឺ​ពិត​ជា​ស្មាន​មិន​ដល់​អំពី​តម្រូវ​ការ​នៅ​ទីផ្សារ​ប្រទេស​ឥណ្ឌូណេស៊ី។

បើ​ងាក​ទៅ​មើល​​ស្ថានភាព​ Jimny នៅ​ទីផ្សារ​អឺរ៉ុប​ ហាក់​ខុស​ស្រឡះ​ពី​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​តែ​ម្ដង។ ការ​លក់​រថយន្ត​ Jimny ត្រូវ​បាន​ហាម​ឃាត់​នៅ​អឺរ៉ុប​កាល​ពី​ដើម​ឆ្នាំ បន្ទាប់​ពី​សហភាព​អឺរ៉ុប​អនុវត្តន៍​ច្បាប់​តឹងរ៉ឹង​លើ​ការ​បញ្ចេញ​ឧស្ម័ន​ពុល។ កាល​ពី​ខែ​មុន Suzuki បាន​បញ្ចេញ​ Jimny ប្រភេទ​ពីរ​កៅអី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ប៉ុន្តែ​ការ​ដក​កៅអី​ចេញ​មួយ​ជួរ​បែប​នេះ អាច​ធ្វើ​ឲ្យ​អតិថិជន​នៅ​អឺរ៉ុប​បាត់បង់​ចំណាប់​អារម្មណ៍​លើ Jimny៕​

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;