ខាង​ក្នុង​ភូមិ​គ្រឹះ​កណ្ដាល​បឹង ​ដ៏​ធំ​សម្បើម​តម្លៃ ១៧​លាន​ដុល្លារ​របស់​ប្ដី​ប្រពន្ធ កុំកុំ

  • 2020-10-08 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គេហដ្ឋាន​របស់​កំពូល​តារា​សម្ដែង​ប្រុស​ចិន Donnie Yen ត្រូវ​បាន​សាងសង់​ឡើង​តាម​បែប​ទំនើប​ទាន់​សម័យ ដោយ​គ្រប់​គ្រឿង​បរិក្ខា​ក្នុង​ផ្ទះ​សុទ្ធ​តែ​ជា​បច្ចេក​វិទ្យា​ថ្មី​ទាំង​អស់។

កាល​ពី​ថ្ងៃ​ទី ៧ ខែ​តុលា​មុន​នេះ បណ្ដាញ​ព័ត៌មាន 163 បាន​ចុះ​ផ្សាយ​ពី​គេហដ្ឋាន​របស់​តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​ចិន Donnie Yan។ តាម​នោះ​ដែរ នៅ​ពេល​តារា​សម្ដែង​ស្រី​ជើង​ចាស់ Rosamund Kwan ទៅ​លេង​ផ្ទះ​របស់​តារា​ប្រុស​ខាង​លើ ក៏​បង្ហោះ​វីដេអូ​គេហដ្ឋាន​របស់​ តួ​កុំ​កុំ ហើយ​បង្ហើប​ពី​ផ្ទះ​​នេះ​តែ​ម្ដង។

យោង​តាម​បណ្ដាញ​ព័ត៌មាន Sina ភូមិ​គ្រឹះ​របស់​តួ​រឿង Mulan ត្រូវ​បាន​សង់​ឡើង​នៅ​កណ្ដាល​បឹង និងដើម​ឈើ​ព័ទ្ធ​ជុំ​វិញ។ ខាង​ក្នុង​គឺ​ច្នៃ​ឡើង​ដោយ​មាន​ពណ៌​ស្រគាំ បង្កើត​បរិយាកាស​កក់​ក្ដៅ។ ផ្ទះ​មួយ​នេះ​ចំណាយ​ពេល​សង់ ១៨​ខែ និង​អស់​ថិវិការ ១៧​លាន​ដុល្លារ និង​​បាន​ចូល​នៅ​កាល​ពី​ឆ្នាំ ២០១៣។ ដោយ​គេហដ្ឋាន​ខាង​លើ​គឺ​ជា​កាដូ ដែល​កុំកុំ​ធ្វើ​ជូន​ប្រពន្ធ។ ក្រៅ​ពី​ផ្ទះ​នេះ តារា​វ័យ ៥៧​ឆ្នាំ ក៏​មាន​ផ្ទះ​ចំនួន ៥​កន្លែង​ផ្សេង​ទៀត​ផង​ដែរ។

ក្រៅ​ពី​មាន​ស្វាមី​ដែល​ជា​កំពូល​តារា​សម្ដែង​​នោះ ប្រពន្ធ​របស់​ Donnie Yen ត្រូវ​បាន​គេ​ស្គាល់​ថា ជា​រាជិនី​លក់​ពេជ្រ ដោយ​មាន​ចំណូល​មិន​តិច​ជាង​ប្ដី​ឡើយ ប្រសិន​បើ​មិន​ចង់​និយាយ​ថា​ច្រើន​ជាង។ ឆ្នាំ ២០២០ ទស្សនាវដ្ដី Forbes រៀប​ឲ្យ​​តួ​កុំកុំ ជាប់​លំដាប់​តារា​លំដាប់ ៥៨​ក្នុង​ចំណោម​តារាចិន​ទាំង​១០០​ដែល​មាន​ឥទ្ធិពល​ជាង​គេ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;