គ្រោងឆ្អឹងដាយណូស័រ​ពេញលេញ​មួយ លក់បាន​ថ្លៃបំផុត​ហួសពីការរំពឹងទុក

  • 2020-10-08 06:34:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រោងឆ្អឹងដាយណូស័រមួយជាប្រភេទ T.Rex ឈ្មោះ Stan ត្រូវលក់បាន​ក្នុងតម្លៃ ៣១,៨ លានដុល្លារ ដែល​ជាតម្លៃថ្លៃបំផុត​ក្នុងប្រវត្តិសាស្រ្ត និងហួសពីការរំពឹងទុក។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

​គ្រោងឆ្អឹងអាយុកាលជាង ៦៧លានឆ្នាំនេះ ត្រូវបាន​ដាក់បង្ហាញ​ក្នុង​ទីតាំងមួយនៅក្រុងញ៊ូវយ៉ក ប៉ុន្តែការដេញថ្លៃធ្វើឡើង​តាមអនឡាញ កាលពីយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ​២០២០ ដោយ​វាត្រូវបានប៉ាន់ស្មានដំបូងថា នឹងអាចលក់បាន​ត្រឹម ៦ ទៅ ៨លានដុល្លារតែប៉ុណ្ណោះ។ អ្នកដេញថ្លៃទិញបានគ្រោងឆ្អឹងនេះ មិនត្រូវបាន​គេបញ្ជាក់អត្តសញ្ញាណឡើយ។

ដាយណូស័រ STAN នេះ បើវាឈរគឺ​មានកម្ពស់ជិត ៤ម៉ែត្រ និងប្រវែងជាង ១២ម៉ែត្រ (បូកទាំងកន្ទុយ) និង​ទម្ងន់ពី ៧ ទៅ ៨តោន។ គ្រោងឆ្អឹងសរុបមានចំនួន ១៨៨ឆ្អឹង ដែលធ្វើឱ្យវាក្លាយជាដាយណូស័រប្រភេទ T. Rex ធំជាងគេបំផុត និង​ស្ទើរតែមានគ្រប់ឆ្អឹងពេញលេញទាំងអស់ ដែលត្រូវបានរកឃើញ។

​ទោះជាយ៉ាងណា ឆ្អឹងដាយណូស័រនេះ មិនមែនត្រូវបានរកឃើញទាំងមូលបែបនេះឡើយ ពោលគឺរកឃើញម្តងមួយផ្នែក ហើយ​យកមកផ្គុំគ្នា។ ក្នុងនោះ ឆ្អឹងដំបូង ត្រូវបានរកឃើញ​នៅ​តំបន់ Hell Creek Formation ស្ថិតនៅភាគខាងជើងអាមេរិក ក្នុងឆ្នាំ១៩៨៧៕

ប្រភព៖ CNN

អត្ថបទថ្មី
;