ភូមិវប្បធម៌កម្ពុជា ក្នុងខេត្តសៀមរាប នឹងត្រូវបិទទាំងស្រុង នៅខែក្រោយ

  • 2020-10-12 02:19:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈគ្រប់គ្រង​នៃក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា បាន​ប្រកាសថា ក្រុមហ៊ុន​នឹង​បិទដំណើរការ​អាជីវកម្ម​នៅភូមិវប្បធម៌​កម្ពុជា​ទាំងស្រុង ចាប់ពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ​២០២០ខាងមុខនេះតទៅ។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

មូលហេតុ​នៃការបិទភូមិវប្បធម៌នេះ គឺដោយសារការរីករាលដាល​នៃជំងឺ​កូវីដ១៩ បាន​ធ្វើឱ្យ​ចំនួនភ្ញៀវ​មកចូលទស្សនា​មានការ​ថយចុះ​ជាគំហុក ជាច្រើនខែកន្លងមកនេះ បណ្តាល​ឱ្យក្រុមហ៊ុន​ជួបការលំបាកផ្នែកសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុយ៉ាងខ្លាំង ពោលគឺ​ក្រុមហ៊ុនមិនអាចផ្គត់ផ្គង់លើការចំណាយ​នានាបានឡើយ។

យ៉ាងណាមិញ ក្រុមហ៊ុន​នឹង​ធ្វើការទូទាត់ប្រាក់សំណង​ជូនបុគ្គលិកទាំងអស់​ផងដែរ ស្របតាម​បទប្បញ្ញត្តិច្បាប់ស្តីពីការងារ៕

អត្ថបទថ្មី
;