ទូតជប៉ុន បង្ហោះសារព្រួយបារម្ភពីគ្រោះទឹកជំនន់នៅកម្ពុជា

  • 2020-10-12 09:27:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថានទូតជប៉ុន​ប្រចាំប្រទេសកម្ពុជា​បានបង្ហោះសារ​នៅ​លើហ្វេសបុក បង្ហាញពីការព្រួយបារម្ភអំពីគ្រោះទឹកជំនន់នៅតាមបណ្តាខេត្តជាច្រើននៃប្រទេសកម្ពុជា និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារដែលរងគ្រោះដល់អាយុជីវិតដោយសារគ្រោះធម្មជាតិនេះ។

ទូតជប៉ុន​បាន​សរសេររៀបរាប់ដូចខាងក្រោមនេះ​៖

ខ្ញុំមានការព្រួយបារម្ភជាពន់ពេកនៅពេលបានឮដំណឹងអំពីគ្រោះទឹកជំនន់នៅតាមបណ្តាខេត្តជាច្រើននៃប្រទេសកម្ពុជា ដែលបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជន និងបង្ខំចិត្តឲ្យប្រជាជនជាច្រើនត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារដែលរងគ្រោះដល់អាយុជីវិតដោយសារទឹកជំនន់។ ខ្ញុំសូមបួងសួងដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋាន សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ខ្ញុំសូមបួងសួង សូមឲ្យប្រជាជនកម្ពុជាមានសុខសុវត្ថិភាព ជាពិសេសប្រជាជនដែលរស់នៅតំបន់រងគ្រោះដោយទឹកជំនន់។ ខ្ញុំក៏សូមបួងសួង សូមឲ្យស្ថានភាពនៃជីវភាពរស់នៅវិលមកដូចធម្មតាវិញឆាប់ៗនេះ។ ប្រទេសជប៉ុន នឹងនៅគាំទ្រជាមួយប្រជាជនកម្ពុជា៕

អត្ថបទថ្មី
;