វីដេអូ៖ ទស្សនា​សព្វាវុធទំនើប​ដ្រូន និងមីស៊ីល ដែល​អាមេរិក ទើបតែ​សម្រេចចិត្ត​លក់ឱ្យតៃវ៉ាន់

  • 2020-10-14 04:31:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​ដូណាល់ ត្រាំ បាន​សម្រេច​ចិត្ត​លក់ដ្រូន MQ-9 និង​ប្រព័ន្ធមីស៊ីល Harpoon ឱ្យតៃវ៉ាន់។ ការ​ឱ្យដឹងនេះ ធ្វើឡើង​ដោយមន្រ្តីរដ្ឋាភិបាល​អាមេរិក ផ្ញើទៅកាន់​សភា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ​២០២០។

ការសម្រេចនេះ គឺ​ជាការ​លក់ដ្រូន MQ-9 លើកដំបូងទៅឱ្យបរទេស​ចាប់តាំងពី​លោក ដូណាល់ ត្រាំ ចូលកាន់តំណែង ខណៈដែលអាមេរិក មានបំណងបង្កើនការ​លក់ដ្រូននៅជុំវិញពិភពលោក។ ចំណែកមីស៊ីល Harpoon ត្រូវបានរំពឹងថាអាមេរិក នឹងលក់ ១០០គ្រាប់ឱ្យតៃវ៉ាន់ក្នុងតម្លៃប្រហែល ២ពាន់លានដុល្លារ។

គួរដឹងបើគិតទាំងសព្វាវុធ ២ប្រភេទខាងលើ គឺអាមេរិកបាន​សម្រេចលក់​សព្វាវុធ ៥ប្រភេទហើយទៅឱ្យតៃវ៉ាន់ ក្នុងរយៈពេលចុងក្រោយនេះ។ សព្វាវុធ ៣ប្រភេទទៀតនោះគឺ ប្រព័ន្ធរ៉ុកកែត HIMARS, មីស៊ីល SLAM-ER និងឧបករណ៍សេនស័រ (sensor pods) ដែលសម្រាប់បំពាល់​នៅលើយន្តហោះចម្បាំង។ សរុបទាំងសព្វាវុធ ៥ប្រភេទនេះ គឺមានតម្លៃសរុបប្រហែល ៥ពាន់លានដុល្លារ៕

សូមទស្សនាវីដេអូបង្ហាញ​ពី​សមត្ថភាពរបស់​ដ្រូន MQ-9 និងមីស៊ីល Harpoon នៅខាងក្រោមនេះ៖

ប្រភព៖ Taiwan News

អត្ថបទថ្មី
;