មកមើលឡានស្ព័រអាមេរិក រត់ដល់ល្បឿន ៥៣២គ.ម៉/ម៉ បំបែកកំណត់ត្រាពិភពលោកថ្មី (វីដេអូ)

  • 2020-10-20 02:43:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនរថយន្តអាមេរិក SSC បានបំបែកកំណត់ត្រាពិភពលោកថ្មី "រថយន្តលឿនបំផុតលើពិភពលោក" ដោយប្រើប្រាស់រថយន្តម៉ូដែល Tuatara រត់ដល់ល្បឿន ៣៣១ ម៉ាយ៍ក្នុងមួយម៉ោង ឬ ៥៣២ គីឡូម៉ែត្រក្នុងមួយម៉ោង នៅលើដងផ្លូវមួយក្នុងរដ្ឋ Nevada សហរដ្ឋអាមេរិក។

គួរឲ្យដឹងថា រថយន្ត Bugatti Chiron Super Sport 300+ ដែលជាអ្នកកាន់កំណត់ត្រាចាស់ អាចរត់ដល់ល្បឿនត្រឹម ៣០៤ ម៉ាយ៍ក្នុងមួយម៉ោង ៤៩០ គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុណ្ណោះ។

រថយន្ត SSC Tuatara ខាងលើត្រូវបានបើកបរដោយអ្នកប្រណាំងរថយន្តអង់គ្លេស Oliver Webb ដែលជាអ្នកបើករថយន្ត Koenigsegg Agera RS ដល់ល្បឿន ២៨៤ ម៉ាយ៍ក្នុងមួយម៉ោង ឬ ៤៤៧ គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីឆ្នាំ២០១៧។

SSC Tuatara បំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៥,៩លីត្រ V8 មានកម្លាំងសរុបដល់ទៅ ១ ៧៥០សេះ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី
;