រកឃើញសាកសពក្មេងស្រី នៅទឹកធ្លាក់ក្បាលឆាយហើយ
- 2020-10-22 06:30:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញសាកសពក្មេងស្រី នៅទឹកធ្លាក់ក្បាលឆាយហើយ
ចន្លោះមិនឃើញ
រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ក្មេងស្រីដែលធ្លាក់ចូលទឹកជ្រោះ រមណីយដ្ឋានក្បាលឆាយ កាលពីរសៀលថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ច និងក្រុមសង្គ្រោះ បានរកឃេីញសាកសពហើយ នាព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០ នេះ។ ប្រតិបត្តិការរុករកនេះ ធ្វើឡើងក្រោមការដឹកនៃបញ្ជាផ្ទាល់ពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
សូមបញ្ជាក់ថា ក្មេងស្រីរងគ្រោះឈ្មោះ រឿង បញ្ញា អាយុ១៣ឆ្នាំ ជាសិស្ស រៀននៅខេត្តបាត់ដំបង បច្ចប្បន្នស្នាក់បណ្ដោះអាសន្ននៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ បានរអិលជើងធ្លាក់ចូលទៅក្នុងល្បាក់ថ្ម រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ស្ថិតនៅសង្កាត់១ ក្រុងព្រះសីហនុ ពេលមកលេងកំសាន្តជាមួយក្រុមគ្រួសារ កាលពីរសៀលថ្ងៃ២១ ខែតុលា ឆ្នាំ២០២០៕
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ