មេគង្គ​ជាទន្លេវែងជាងគេនៅអាស៊ាន តែក្នុងពិភពលោក អត់មានជាប់ក្នុង Top 10 ទេ

  • 2020-10-22 08:56:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើប្រៀបធៀប​ក្នុងតំបន់អាស៊ីអាគ្នេយ៍ ទន្លេមេគង្គ​គឺជាទន្លេ​ដែលវែងជាងគេបង្អស់​មានប្រវែង​ ៤៣៥០គីឡូម៉ែត្រ។ ប៉ុន្តែបើ​គិត​ក្នុងពិភពលោកវិញ គឺទន្លេមេគង្គជាប់លេខ១២ឯណោះ។ សូមមើលខាងក្រោម៖

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

១. ទន្លេនីល (Nile)៖ ប្រវែង ៦៦៥០គីឡូម៉ែត្រ ឆ្លងកាត់​ប្រទេស​អេត្យូពី, អេរីទ្រា, ស៊ូដង់, អ៊ូហ្គាន់ដា, តាន់ហ្សានី, កេនយ៉ា, រ៉វ៉ាន់ដា, ប៊ូរុនឌី, អេហ្ស៊ីប, សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ និង​ស៊ូដង់ខាងត្បូង។

២. ទន្លេអាម៉ាហ្សូន (Amazon)៖ ប្រវែង ៦៥៧៥គីឡូម៉ែត្រ ឆ្លងកាត់​ប្រទេសប្រេស៊ីល, ប៉េរូ, បូលីវី, កូឡុំប៊ី, អេក្វាឌ័រ, វេណេហ្សុយអេឡា និង ហ្គូយ៉ាណា។

៣. ទន្លេយ៉ង់សេ (Yangtze)៖ ប្រវែង ៦៣០០គីឡូម៉ែត្រ ក្នុងប្រទេស​ចិន។

៤. ទន្លេ Mississippi៖ ប្រវែង ៦២៧៥​គីឡូម៉ែត្រ ឆ្លងកាត់​ប្រទេសកាណាដា និង​អាមេរិក។

៥. ទន្លេ Yenisei-Angara-Selenge-Ider៖ ប្រវែង ៥៥៣៩គីឡូម៉ែត្រ ឆ្លងកាត់​ប្រទេសរុស្ស៊ី និងម៉ុងហ្គោលី។

៦. ទន្លេលឿង៖ ប្រវែង ៥៤៦៤គីឡូម៉ែត្រ ក្នុងប្រទេសចិន។

៧. ទន្លេ Ob-Irtysh៖ ប្រវែង ៥៤១០គីឡូម៉ែត្រ ឆ្លងកាត់​ប្រទេស​រុស្ស៊ី, កាហ្សាក់ស្ថាន, ចិន និង​ម៉ុងហ្គោលី។

៨. ទន្លេ Parana៖ ប្រវែង ៤៨៨០​គីឡូម៉ែត្រ ឆ្លងកាត់​ប្រទេស​ប្រេស៊ីល, អាហ្សង់ទីន, ប៉ារ៉ាហ្គាយ, បូលីវី, អ៊ុយរុយហ្គាយ។

៩. ទន្លេ​ Congo៖ ប្រវែង ៤៧០០គីឡូម៉ែត្រ​ ឆ្លងកាត់​សាធារណរដ្ឋ​ប្រជាធិបតេយ្យកុងហ្គោ, អាហ្វ្រិកកណ្តាល, អង់ហ្គោឡា, សាធារណរដ្ឋកុងហ្គោ, តាន់ហ្សានី, កាមេរ៉ូន, ហ្សាំប៊ី, ប៊ូរុនឌី និងរ៉វ៉ាន់ដា។

១០. ទន្លេ Amur៖ ប្រវែង ៤៤៨០គីឡូម៉ែត្រ ឆ្លងកាត់​ប្រទេសរុស្ស៊ី, ម៉ុងហ្គោលី និងចិន។

១១. ទន្លេ Lena៖ ប្រវែង ៤៤០០គីឡូម៉ែត្រ ក្នុងប្រទេសរុស្ស៊ី។

១២. ទន្លេមេគង្គ៖ ប្រវែង ៤៣៥០គីឡូម៉ែត្រ ឆ្លងកាត់​ប្រទេសចិន, មីយ៉ាន់ម៉ា, ឡាវ, ថៃ, កម្ពុជា និង​វៀតណាម៕

ប្រភព៖ Career Power

អត្ថបទថ្មី
;