មីយ៉ាន់ម៉ា ទទួលបាន​កាដូសព្វាវុធមួយប្រភេទ​ដែល​ប្រទេសអាស៊ាន​មិនសូវមាន ពីឥណ្ឌា

  • 2020-10-23 01:36:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បីលើក​កម្រិត​ទំនាក់ទំនង​យោធាទ្វេភាគី​ ឥណ្ឌា បាន​សម្រេច​ផ្តល់​នាវាមុជទឹកមួយគ្រឿង​ឱ្យមីយ៉ាន់ម៉ា ខណៈអ្នកវិភាគ​យល់ឃើញថា នេះ​ជាការបង្កើន​ឥទ្ធិពល​របស់​ឥណ្ឌា មកក្នុងតំបន់​ទប់ទល់​នឹង​ចិន។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ឥណ្ឌា លោក Anurage Srivastava បាន​បញ្ជាក់ប្រាប់​សារព័ត៌មានកាលពីពេលថ្មីៗនេះថា៖ «កិច្ច​សហប្រតិបត្តិការ​ក្នុងការ​គ្រប់គ្រង​ដែនសមុទ្រ គឺ​ជាផ្នែកមួយ​នៃការបង្កើនការតភ្ជាប់ជាមួយមីយ៉ាន់ម៉ា។ ក្នុងបរិបទនេះ ឥណ្ឌា​នឹង​ប្រគល់​នាវាមុជទឹក Kilo-Class ម៉ាក INS Sindhuvir ទៅ​កងទ័ពជើងទឹកមីយ៉ាន់ម៉ា»។

នាវាមុជទឹក INS Sindhuvir ជារបស់​អតីតសហភាពសូវៀត ត្រូវបាន​កងទ័ព​ជើងទឹក​ឥណ្ឌា យក​មកកែច្នៃ​ប្រើប្រាស់​ក្នុងឆ្នាំ១៩៨៨។ នាវាដែលមាន​ទម្ងន់ប្រមាណ ៣ពាន់តោននេះ អាច​មុជចូល​ក្នុងទឹក​បានដល់ជម្រៅ ៣០០ម៉ែត្រ ជាមួយល្បឿន ៣៣គីឡូម៉ែត្រ​ក្នុង១ម៉ោង។

សូម​ជម្រាប​ថា មកដល់ពេល​នេះ ប្រទេស​អាស៊ានបី​ប៉ុណ្ណោះដែល​មាននាវាមុជទឹករួមមាន វៀតណាម ៦គ្រឿង, ម៉ាឡេស៊ី ២គ្រឿង និងមីយ៉ាន់ម៉ា ១គ្រឿង ហើយបើកបូកទាំងនាវា​ដែល​ឥណ្ឌាផ្តល់ឱ្យនេះ១ទៀត គឺមីយ៉ាន់ម៉ា មានដល់ ២គ្រឿងហើយ៕

ចុចអាន៖

-ប្រទេសអាស៊ាន​ណាខ្លះ ដែលមាននាវាមុជទឹក?

-មិន​មែនអាមេរិក រុស្ស៊ី ឬចិនទេ ដែលមាន​នាវាមុជទឹកច្រើនជាងគេ​បង្អស់​ក្នុងពិភពលោក​នោះ!

ប្រភព៖ Asia.Nikkei

អត្ថបទថ្មី
;