ដឹងអត់​ថា មាន​ភាគី​ណាខ្លះ ដែល​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣​តុលា?

  • 2020-10-23 03:03:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០២០ គឺ​ជាខួប ២៩ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ អ្នក​ចូលរួម​ក្នុងការចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀងនេះ រួមមាន៖ ​កម្ពុជា (មាន​៤ភាគី) និងតំណាង​ប្រទេស​ដទៃទៀត​ចំនួន ១៨ ព្រមទាំង​អង្គការ​សហប្រជាជាតិ​ផងដែរ។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

-ភាគី​ទាំង៤ របស់​កម្ពុជា​រួមមាន៖ សម្តេច ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា, ចលនាតស៊ូហ៊្វុនស៊ីនប៉ិច ដែលតំណាងដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែល​តំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន។

-ប្រទេស​ទាំង១៨​រួមមាន៖ ឥណ្ឌូណេស៊ី, បារាំង, អូស្ត្រាលី, ប្រ៊ុយណេ, កាណាដា, ចិន, អាមេរិក, ឥណ្ឌា, ជប៉ុន, ឡាវ, ម៉ាឡេស៊ី, ហ្វីលីពីន, អង់គ្លេស និងអៀរឡង់ខាងជើង, សិង្ហបុរី, ថៃ, អតីតសហភាព​សូវៀត, វៀតណាម និង​អតីតសហព័ន្ធយូហ្គោស្លាវី៕

អត្ថបទថ្មី
;