ស្រុកបន្ទាយស្រី ត្រូវបានទទួលស្គាល់ជាប្រតិបត្តិករគំរូប្រចាំឆ្នាំ២០២០

  • 2020-10-26 06:36:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ឃឹម ហ្វីណង់ អភិបាល​ស្រុកបន្ទាយស្រី បាន​សរសេរ​​នៅ​លើ​ហ្វេសបុក​ផ្ទាល់​ខ្លួន​នៅ​ថ្ងៃទី ២៦ តុលា ២០២០ថា រដ្ឋបាលស្រុកបន្ទាយស្រី ដែលត្រូវបានទទួលស្គាល់ជាប្រតិបត្តិករគំរូប្រចាំឆ្នាំ២០២០ និងត្រូវបានប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថានដោយក្រសួងបរិស្ថាន នៅក្នុងកម្មវិធី«លើកទឹកចិត្តមេត្រីភាពបរិស្ថានឆ្នាំ២០២០» កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋ​មន្រ្តីក្រសួងបរិស្ថាន។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

លោកបន្ថែម​ថា ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ រដ្ឋបាលស្រុកបានធ្វើការងារជាច្រើនពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព ជាពិសេសនៅក្នុងភូមិព្រះដាក់ និងតំបន់សហគមន៍បឹងឈូក។ ទោះជាយ៉ាងណាក៏ដោយ ត្រឹមតែភូមិមួយ និងសហគមន៍មួយមិនទាន់គ្រប់គ្រាន់នោះទេ ហើយភាពជោគជ័យពិតប្រាកដទាមទារឱ្យមានការផ្លាស់ប្តូរឥរិយាបថ និងផ្នត់គំនិតរបស់ប្រជាពលរដ្ឋ ទើបការងារគ្រប់គ្រងបរិស្ថានអាចមាននិរន្តភាពទៅបាន។

ការទទួលស្គាល់នៅក្នុងថ្ងៃនេះជាចំណងតភ្ជាប់ទៅនឹងទំនួលខុសត្រូវនៅក្នុងថ្ងៃស្អែក តែវាត្រឹមតែជាការចាប់ផ្តើមមួយប៉ុណ្ណោះ។ នៅសល់កិច្ចការជាច្រើនទៀតដែលយើងត្រូវបន្តធ្វើរួមគ្នានៅក្នុងក្របខណ្ឌស្រុកទាំងមូល ហើយសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកទាំងអស់នឹងចូលរួមឱ្យរឹតតែបានទូលំទូលាយជាមួយរដ្ឋបាលស្រុក និងរដ្ឋបាលភូមិឃុំ ដើម្បីបុព្វហេតុនៃចីរភាពបរិស្ថាន និងភាពជាទីមនោរម្យរបស់ស្រុកបន្ទាយស្រីទាំងអស់គ្នា៕

ប្រភព៖ ហ្វេសបុកលោក ឃឹម ហ្វីណង់

អត្ថបទថ្មី
;