លោក បៃឌិន កំពុងត្រូវការត្រឹមសំឡេងឆ្នោតពីរដ្ឋមួយនេះ គឺអាច​ក្លាយជាប្រធានាធិបតីអាមេរិកថ្មីហើយ

  • 2020-11-05 03:35:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ចូ បៃឌិន បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ កំពុងមានសំឡេង​នាំមុខលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីមកពី​គណបក្ស​សាធារណរដ្ឋ ២៦៤ ទល់នឹង ២១៤ ខណៈអ្នកដែលទទួលបាន ២៧០សំឡេង នឹង​ឈ្នះ​ការបោះឆ្នោតនេះហើយ។

គិតត្រឹមម៉ោងជាង ១០ព្រឹកនេះ រដ្ឋដែល​មិនទាន់​បញ្ចប់ការរាប់សន្លឹកឆ្នោត មានចំនួន៥ គឺរដ្ឋ Pennsylvania (២០សំឡេង), រដ្ឋ North Carolina (១៥សំឡេង), រដ្ឋ Georgia (១៦សំឡេង) និងរដ្ឋ Alaska (៣សំឡេង)។ រដ្ឋទាំង៤នេះ កំពុងត្រូវបានលោកដូណាល់ ត្រាំ នាំមុខ តែរដ្ឋ១ទៀត គឺរដ្ឋ Nevada (៦សំឡេង) គឺត្រូវបានលោក បៃឌិន កំពុងនាំមុខ។ ដូច្នេះ ប្រសិនបើ​លោក បៃឌិន ឈ្នះ​សំឡេងឆ្នោតនៅរដ្ឋ Nevada នោះនឹងគ្រប់ចំនួន ២៧០សំឡេង ហើយ​អាចក្លាយ​ជាប្រធានាធិបតីអាមេរិក​តែម្តង៕

ប្រភព៖ Foxnews

អត្ថបទថ្មី
;