រដ្ឋ​មួយ​ដែលទិញ​ពីរុស្ស៊ី គឺ​ជារដ្ឋដែល​ធំជាងគេ​បង្អស់​របស់​អាមេរិក

  • 2020-11-05 07:19:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ចំណោម​រដ្ឋទាំង ៥០ របស់​អាមេរិក រដ្ឋដែល​ធំជាងគេ​គឺរដ្ឋអាឡស្កា ដែល​មានផ្ទៃដី ១ ៧២៣ ៣៣៧​គីឡូម៉ែត្រ​ការ៉េ ឬស្មើនឹង ១៧,៥៣% នៃ​ផ្ទៃដីអាមេរិក​ទាំងមូល។

អាមេរិក បាន​ទិញ​អាឡាស្កានេះ ពីប្រទេសរុស្ស៊ី ក្នុងឆ្នាំ១៨៦៧ តម្លៃ ៧,២លាន​ដុល្លារ (តម្លៃបច្ចុប្បន្នប្រហែល ១១៧លានដុល្លារ)។ រហូតមកដល់ឆ្នាំ​១៩៥៩ ទើបអាឡាស្កា ត្រូវបាន​ដាក់បញ្ចូល​ជារដ្ឋមួយរបស់អាមេរិក។

រដ្ឋ​ធំលំដាប់ទី២ គឺ តិចសាស់ (ផ្ទៃដី ៦៩៥ ៦៦២គីឡូម៉ែត្រ​ការ៉េ ឬ​ស្មើនឹង ៧,០៧%) និង​ទី៣ រដ្ឋកាលីហ្វ័រញ៉ា (ផ្ទៃដី ៤២៣ ៩៦៧គីឡូម៉ែត្រ​ការ៉េ ស្មើនឹង ៤,៣១%)។ រដ្ឋ​តូច​ជាងគេ គឺរដ្ឋ Rhode Island មាន​ផ្ទៃដី ៤០០១​គីឡូម៉ែត្រការ៉េ ស្មើនឹង ០,០៤%។

គួរដឹងថា នៅពេល​ដែល​បង្កើត​ប្រទេស​អាមេរិក​ដំបូង គឺ​មានតែ ១៣រដ្ឋ​ប៉ុណ្ណោះ​ដែល​ស្ថិតនៅ​តាម​បណ្តោយឆ្នេរ​មហាសមុទ្រអាត្លង់ទិក រួមមាន៖ New Hampshire, Massachusetts, Connecticut, Rhode Island, New York, New Jersey, Pennsylvania, Delaware, Maryland, Virginia, North Carolina, South Carolina and Georgia។ ក្រៅពីនោះជារដ្ឋ​ដែល​អាមេរិក​វាយ​ទន្ទា្រនបាន និង​ទិញពី​ប្រទេស​ដទៃ៕

ចុចអាន៖

អត្ថបទថ្មី
;