ចូ បៃឌិន ដែលជិតនឹងឈ្នះទៅហើយនោះ បង្ហោះសារអ្វីខ្លះព្រឹកនេះ?

  • 2020-11-06 02:25:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ចូ បៃឌិន ដែលកំពុងមានសំឡេង​នាំមុខលោក ដូណាល់ ត្រាំ បានបង្ហោះសារ​មួយចំនួន​​ព្រឹកនេះ លើបណ្តាញ​សង្គមហ្វេសប៊ុក មានដូចជា៖

-ខ្ញុំ​អំពាវនាវឱ្យប្រជាជន​រក្សាភាព​ស្ងប់ស្ងៀម។

-ដំណើរការកំពុងបន្តធ្វើឡើង។

-ការ​រាប់​សន្លឹក​ឆ្នោត​នឹងត្រូវបញ្ចប់។

-យើង​នឹង​បន្តការជឿទុកចិត្ត ហើយរាប់​គ្រប់​សន្លឹកឆ្នោតទាំងអស់។

-គ្មាន​នរណាម្នាក់​អាច​យកប្រជាធិបតេយ្យ​របស់​យើង​ចេញពីយើងបាន​ឡើយ។

-អាមេរិក បាន​មកដល់ចំណុចនេះយូរយាណាមកហើយ ប្រយុទ្ធ​ក្នុងសមរភូមិរាប់ភ្លេច។

សូមជម្រាប​ថា គិតត្រឹមព្រឹកនេះ លោក ចូ បៃឌិន កំពុងទទួលបានអង្គបោះឆ្នោត ២៦៤ នាំមុខលោក ដូណាល់ ត្រាំ ដែលកំពុងទទួលបានអង្គបោះឆ្នោត ២១៤។ លោកបៃឌិន ត្រូវការតែ ៦អង្គបោះឆ្នោតទៀត ពោលគឺ​ត្រូវការតែឈ្នះក្នុងរដ្ឋ Nevada មួយទៀតប៉ុណ្ណោះ៕

ប្រភព៖ Foxnews

អត្ថបទថ្មី
;