ពេលឈ្នះឆ្នោតភ្លាម! លោក ចូ បៃឌិន បង្ហោះសារអ្វីទៅកាន់ប្រជាជនអាមេរិក?

  • 2020-11-08 02:33:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការបោះឆ្នោតនៅអាមេរិក គឺបាន​ដឹងច្បាស់ហើយថា លោក ចូ បៃឌិន ក្លាយ​ជាប្រធានាធិបតីអាមេរិកថ្មី។ ភ្លាមៗក្រោយ​ពេលដឹងលទ្ធផលនេះ លោក ចូ បៃឌិន បាន​បង្ហោះសារបន្តបន្ទាប់ផ្ញើជូនប្រជាជនអាមេរិក នៅលើបណ្តាញ​ទ្វីធើ​របស់លោក​ដូចខាងក្រោម៖

-ខ្ញុំមាន​កិត្តិយសណាស់​ដែល​អ្នកជ្រើសរើសខ្ញុំ​មកដឹកនាំ​មហាប្រទេស​ដ៏អស្ចារ្យ​របស់​យើង។ ការងារចំពោះមុខរបស់យើង គឺលំបាក ប៉ុន្តែខ្ញុំសូមសន្យានឹងអ្នកថា ខ្ញុំ​នឹង​ធ្វើជាប្រធានាធិបតីមួយរូប សម្រាប់​ប្រជាជន​អាមេរិក​ទាំងអស់ មិនខ្វល់ថាអ្នក​បោះឆ្នោតឱ្យខ្ញុំឬអត់ទេ។ ខ្ញុំនឹង​រក្សាទំនុកចិត្ត​ដែល​អ្នកផ្តល់ឱ្យខ្ញុំនេះ។

-យប់នេះ (ព្រឹកនៅកម្ពុជា) ពិភពលោក​ទាំងមូល​កំពុងសំឡឹង​មើលអាមេរិក។ ខ្ញុំជឿជាក់​ថា អាមេរិកដ៏អស្ចារ្យរបស់យើង គឺ​ជាភ្លើងបំភ្លឺផ្លូវសម្រាប់សកលលោក។ ហើយយើង​ដឹកនាំមិនមែនដោយគំរូនៃ​អំណាចយើងទេ ប៉ុន្តែដោយ​អំណាច​នៃគំរូរបស់យើង។

-ខ្ញុំសន្យាថា ក្នុងនាមជាប្រធានាធិបតី គឺមិនបែងចែកគ្នាទេ ប៉ុន្តែឯកភាពគ្នា។ អ្នកមិនឃើញ​រដ្ឋខៀវ រដ្ឋក្រហមទៀតឡើយ តែជាសហរដ្ឋអាមេរិកតែមួយ។

-ចំពោះ​អ្នកស្ម័គ្រចិត្តធ្វើការងារបោះឆ្នោត​អំឡុងវិបត្តិជំងឺរាតត្បាតនេះ អ្នកសមនឹង​ទទួលបាន​ការអរគុណជាពិសេស​ពី​ប្រទេសនេះ។

-វា​ជាពេល​ដែល​ត្រូវបោះបង់ចោលហើយ ការ​រិះគន់ជេរប្រមាថគ្នា។ បន្ទាប​សីតុណ្ហភាព ហើយមើលមុខគ្នា ស្តាប់គ្នាឡើងវិញ។

-ជាតិមួយដែលឯកភាព, ជាតិមួយដែលរឹងមាំ, ជាតិមួយ​ដែលសម្រុះសម្រួលគ្នា នោះគឺ​ជាសហរដ្ឋអាមេរិក៕

ប្រភព៖ Twitter

អត្ថបទថ្មី
;