ធ្លាប់​ឃើញ​ប្រធាន​ FIFA ​លេង​ទាត់​បាល់​អត់? ​(មាន​វីដេអូ)

  • 2020-11-10 06:44:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស កាតា ​លោក​ ​Gianni Infantino ​ជា​ប្រធាន​ស្ថាប័ន FIFA ​បាន​ទៅ​ដល់​កីឡដ្ឋាន​ ​Al Bayt Stadium ​ជា​ទីតាំង​ធំ​សម្រាប់​ប្រកួត​បើក​ព្រឹត្តិការណ៍​ World Cup 2022 ដែល​បាន​សាង​សងសម្រេច​រួចរាល់ ១០០% ​។ គោល​បំណង​របស់​លោក​គឺ ​ដើម្បី​ត្រួត​ពិនិត្យ​គ្រប់​​កីឡដ្ឋាន​ក្នុង​ប្រទេស កាតា ​សម្រាប់​ត្រៀម​ការ​ប្រកួត​បាល់ទាត់​ពិភពលោក ។

​ក្នុង​នោះ​ម្ចាស់​ផ្ទះ​ ​ក៏​ទទួល​យ៉ាង​កក់ក្ដៅ​ ដោយ​​ជូន​ដំណើរ​លោក​​ទៅ​គ្រប់​ផ្នែក​នៃ​កីឡដ្ឋាន​ថ្មី​ដែល​បំពាក់​ដោយ​ឧបករណ៍​ទំនើបៗ​បំផុត​។ ចំណែក​ឯ​ប្រធាន​ FIFA ​ក៏​បាន​សាក​ល្បង​យក​បាល់ទៅ​ទាត់លេង​ នៅ​លើ​ស្មៅ ​ដែល​ទើប​នឹង​ក្រាល​ដ៏​ថ្មី​សន្លាង​នោះ​ផង​ដែរ​។

រំឭក​ផង​ដែរ​ថា​ ក្រោយ​ពេលដេញ​ថ្លៃជោគជ័យ កាតា ក្លាយ​​ជា​ប្រទេស​ដំបូង​គេ​បំផុត​ក្នុង​​តំបន់អារ៉ាប់ ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពិភពលោក៕ ​ទស្សនា​វីដេអូ​ខ្លី​ខាង​ក្រោម៖

លោក​ ​Gianni Infantino
លោក​ ​Gianni Infantino
កីឡដ្ឋាន​ ​Al Bayt Stadium

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;