ច្បាស់ហើយ អត់មានការបិទប្រទេស ឬរាជធានីខេត្តនោះទេ!

  • 2020-11-12 01:21:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គភាព​អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាន​បញ្ជាក់​កាលពីយប់មិញថា មិនមានការបិទរាជធានីភ្នំពេញ ឬផ្នែកណាមួយ​ក្នុងប្រទេស​កម្ពុជានោះទេ។

ការបញ្ជាក់នេះ ក្រោយពេលមានការផ្អើលតាមរយៈសារសំឡេងថា «លិខិតចេញពីគណៈរដ្ឋមន្រ្តីចូលទៅរាជវាំងសុំហត្ថលេខាពីសម្តេចសីហមុនី ដើម្បីបិទក្រុង...»។

ជាមួយគ្នានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានអំពាវនាវឱ្យរក្សាភាព​ស្ងប់ស្ងៀម កុំចាញ់បោកការឃោសនាអកុសល ហើយ​សមត្ថកិច្ច​នឹងចាត់វិធានការ​ផ្លូវច្បាប់ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខជាតិ៕

អត្ថបទថ្មី
;