ថៃ៖ អ្នកតវ៉ា ធ្វើបាតុកម្ម​នៅ​កន្លែង​ដែលពួកអាវក្រហមធ្លាប់​ធ្វើកាលពីឆ្នាំ​២០១៤

  • 2020-11-23 01:38:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមអ្នកតវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាលថៃ ប្រហែល ១៥០០នាក់ ​បាន​ប្រមូលផ្តុំ​គ្នា​នៅជាយក្រុងបាងកក ពោលគឺ​នៅកន្លែងដែល​​ពួកអាវក្រហម​ធ្លាប់​ធ្វើ​បាតុកម្ម​ កាលពីឆ្នាំ​២០១៤។ ទីតាំងនោះ​គឺ​នៅ​ស្ថិតនៅចំណុច​ប្រសព្វ​រវាងផ្លូវ Buddha Monthon 3 និង​ផ្លូវ Buddha Monthon 4។

ប៉ូលិស​ត្រូវបាន​ដាក់​ការពារ​ដើម្បីកុំឱ្យ​​ក្រុមបាតុករ​អាច​ចូល​ដល់​ក្នុងវិមាន Thawi Watthana។

គោលបំណង​របស់​ក្រុមអ្នកតវ៉ា គឺ​បន្ត​ទាមទារ​ឱ្យលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែង, ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​កែទម្រង់​ស្ថានប័នរាជវង្ស។

ក្នុងអំឡុង​ការធ្វើបាតុកម្មនេះដែរ ក្រុម​អ្នកតវ៉ា បាន​ដាក់បង្ហាញ​ក្តារមឈូស ដើម្បីរំលឹក​ដល់​អ្នក​ដែលត្រូវបានសម្លាប់​ក្នុងការតវ៉ា​នាកាលកន្លងមក៕

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;