ដឹងទេ អ្នក​មាន​សាក់​ក៏​ធ្វើ​ជា​ប៉ូលិស​នៅ​កូរ៉េ​បាន​ដែរ តែ​ត្រូវ​គោរព​លក្ខខណ្ឌ២?

  • 2020-11-24 06:25:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រជាជន​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​មាន​ស្នាម​សាក់​នៅ​លើ​ដង​ខ្លួន ក៏​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ចូល​ប្រឡង​ធ្វើ​ជា​ប៉ូលិស​ផង​ដែរ។ នេះ​បើ​យោង​តាម​ច្បាប់​ថ្មី​ស្ដី​ពី​ការ​ជ្រើសរើស​បេក្ខភាព​ប៉ូលិស​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

យ៉ាង​ណា​មិញ បេក្ខភាព​ដែល​ចូលរួម ហើយ​មាន​ស្នាម​សាក់​នៅ​ខ្លួន ត្រូវ​ប្រតិបត្តិ​តាម​លក្ខខណ្ឌ​ចំនួន​២​របស់​​ក្រុម​ប៉ូលិស ដែល​នោះ​សំដៅ​ទៅ​​លើ​កន្លែង​ដែល​ចាក់​សាក់ និង​អត្ថន័យ​នៃ​ស្នាម​សាក់។ ទីភ្នាក់ងារ​ប៉ូលិស​ជាតិ​កូរ៉េ បាន​ប្រកាស​ថា ស្នាម​សាក់​​នឹង​ត្រូវ​បាន​អនុញ្ញាត បើ​វា​មិន​បង្ហាញ​អត្ថន័យ​​ហិង្សា រើសអើង ឬ​ក៏​អាសអាភាស​នោះ​ឡើយ។ មួយ​វិញ​ទៀត បេក្ខភាព​ត្រូវ​ប្រាកដ​យ៉ាង​ណា​កុំ​ឲ្យ​​មាន​ឃើញ​ស្នាម​សាក់​​​នៅ​លើ​ដង​ខ្លួន​ឲ្យ​សោះ នៅ​ពេល​ពាក់​ឯកសណ្ឋាន​ការងារ ពោល​គឺ​ស្នាមសាក់​ត្រូវ​បិទបាំង​ឲ្យ​ជិត​ដោយ​ឯកសណ្ឋាន​ប៉ូលិស។

សូម​បញ្ជាក់​ថា គណៈកម្មាធិការ​កែ​ទម្រង់​បទប្បញ្ញត្តិ​ដែល​ស្ថិត​នៅ​ក្រោម​ការិយាល័យ​សម្រប​សម្រួល​គោល​នយោបាយ​រដ្ឋាភិបាល​កូរ៉េ បាន​​សម្រេច​កែប្រែ​ច្បាប់​ថ្មី​ទាក់ទង​នឹង​ស្នាម​សាក់​នៅ​ពេល​ប្រឡង​ប៉ូលិស​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក​ម៉្លេះ តែ​​ទើប​ត្រូវ​ប្រកាស​នៅ​ឆ្នាំ​២០២០​នេះ ហើយ​ការ​អនុវត្ត​វិញ​នឹង​ចាប់​ផ្ដើម​នៅ​ឆ្នាំ​២០២១​ក្រោយ៕

ប្រភព៖ The Korea Herald ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;