ទ័ពជើងទឹកអាមេរិក អះអាង​បែបនេះ ក្រោយត្រូវនាវារុស្ស៊ីបណ្តេញចេញ​

  • 2020-11-25 09:00:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាវាសង្គ្រាម​របស់​រុស្ស៊ី បាន​បណ្តេញ​នាវា​ពិឃាដអាមេរិក​មួយគ្រឿង USS John S McCain​ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​ចោទប្រកាន់​ថា បាន​ចូលក្នុងដែន​ទឹករបស់ខ្លួន​ប្រមាណ ២គីឡូម៉ែត្រ​ នៅក្នុងឈូងសមុទ្រ Peter the Great Gulf នៃសមុទ្រជប៉ុន ដោយ​ក្នុងនោះរុស្ស៊ី គំរាមថានឹងបុកតែម្តង បើ​មិនព្រមចាកចេញ។ ប៉ុន្តែភ្លាមៗនោះ នាវាអាមេរិកបានចាកចេញ។

នាវា USS John S McCain
ក្រោយមានហេតុការណ៍ខាងលើនេះ កងនាវាទី៧របស់​អាមេរិក បាន​ចេញសេចក្តីថ្លែងការណ៍ ច្រានចោល​ការចោទប្រកាន់​របស់រុស្ស៊ី។ អាមេរិក ពន្យល់​ថា តំបន់នោះ​គឺ​ស្ថិតក្នុងសមុទ្រ​ដែលខ្លួន​អាចធ្វើ​សេរីភាពនាវាចរណ៍បានស្របតាមច្បាប់​អន្តរជាតិ។

ទ័ពជើងទឹកអាមេរិកនេះបន្តថា USS John S McCain មិនត្រូវបាន​បណ្តេញ​ចេញ​ពីដែនអធិបតេយ្យរបស់​ប្រទេសមួយណាឡើយ។ នាវានេះ គឺ​ធ្វើដំណើរប្រតិបត្តិការ​ជាធម្មតា​ក្នុងដែនទឹក​អន្តរជាតិ ដែល​ឆ្លុះបញ្ចាំងពីការតាំងចិត្តរបស់ខ្លួន​ចំពោះ​សេរីភាព​នាវាចរណ៍។ «អាមេរិក​នឹងមិនកោតខ្លាច​ចំពោះ​ការសម្លុតគំរាម​ចំពោះ​ការអះអាង​មិនស្របច្បាប់​បែបនោះ ពោលគឺ​ដូចការធ្វើឡើង​របស់​រុស្ស៊ីឡើយ»៕

ប្រភព៖ BBC

អត្ថបទថ្មី
;