Honda ចេញឡាន City ប្រភេទគូទហើម ឆ្នាំ២០២១ តម្លៃជាង ១ម៉ឺនដុល្លារ

  • 2020-11-26 02:36:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Honda បានប្រកាសចេញរថយន្ត City Hatchback ប្រភេទគូទហើម ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសថៃ។

រថយន្ត Honda City Hatchback នេះមានចំនួន ៣ ម៉ូដែល ដោយចាប់ផ្តើមពី ម៉ូដែល S+ មានតម្លៃ ៥៩៩ ០០០បាត ឬប្រហែល ១៩ ៧០០ដុល្លារ, ម៉ូដែល SV តម្លៃ ៦៧៥ ០០០បាត ឬប្រហែល ២២ ២០០ដុល្លារ និង ម៉ូដែល RS តម្លៃ ៧៤៩ ០០០បាត ឬប្រហែល ២៤ ៧០០ដុល្លារ។

ទោះជាយ៉ាងណា City Hatchback ទទួលបានការឌីហ្សាញដូចគ្នាទៅនឹង City Sedan សូម្បីតែចង្កៀងមុខ, ប៉ាណាមុខ និងកាងខាងមុខ ប៉ុន្តែអ្វីដែលខុសគ្នាគឺផ្នែកខាងក្រោយ។

រថយន្តខ្នាតតូចនេះមានបំពាក់ម៉ាស៊ីនសាំងចំណុះ ១,០លីត្រ VTEC Turbo ទំហំ ៣ស៊ីឡាំង មានកម្លាំង ១២០សេះ ដំណើរការដោយប្រអប់លេខអូតូ CVT និងប៉ុងមួយវិលកង់មុខ FWD។ វាក៏មានបំពាក់មុខងារសុវត្ថិភាពជាច្រើន ដូចជា ពោងសុវត្ថិភាព ៤គ្រាប់, មុខងារ Vehicle Stability Assist, Hill Start Assist, ABS និង EBD ផងដែរ។

រថយន្ត Honda City Hatchback នឹងផ្តល់ជម្រើសសរុប ៦ពណ៌ នៅក្នុងប្រទេសថៃ ដូចជា ក្រហម Ignite Red Metallic, ស Platinum White Pearl, ប្រផេះ Meteoroid Grey Metallic, ប្រផេះ Sonic Grey Pearl, ខ្មៅ Crystal Black Pearl និង ស Taffeta White៕

ប្រភព៖ paultan ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី
;