ម៉ូតូ Honda Air Blade ថ្មី លេងស្ទីលតាមអាសង់ ដូរតែពណ៌ហើយតែម

  • 2020-11-27 04:07:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនម៉ូតូ Honda Vietnam បានប្រកាសចេញម៉ូតូ Air Blade សេ៊រីថ្មី ទាំងប្រភេទម៉ាស៊ីន ១៥០សេសេ និង ១២៥សេសេ ប៉ុន្តែមិនបានផ្លាស់ប្តូរអ្វីច្រើនឡើយ គ្រាន់តែថែមពណ៌ និងដូរតែមថ្មីប៉ុណ្ណោះ។

ប្រភេទកម្លាំង ១៥០សេសេ
ម៉ូតូ Honda Air Blade ប្រើម៉ាស៊ីន ESP ទំហំ ១ស៊ីឡាំង មានកម្លាំង ១២៥សេសេ និង ១៥០សេសេ ជាមួយធុងទឹកស្អំ ដោយប្រភេទម៉ាស៊ីនតូចគ្មានហ្វ្រាំង ABS ឡើយ ព្រោះវាមានបំពាក់តែលើប្រភេទម៉ាស៊ីនធំប៉ុណ្ណោះ។
ប្រភេទកម្លាំង ១២៥សេសេ

Air Blade ១២៥សេសេ ត្រូវបានឌីហ្សាញឡើងឲ្យវាមើលទៅបែបស្ព័រ ខណៈប្រភេទ ១៥០សេសេ ត្រូវបានឌីហ្សាញឲ្យមើលទៅបែប Premium ជាង។

ប្រភេទ Special Edition

ម៉ូតូលេខអូតូនេះមានលក់ជាប្រភេទ Standard និង Special Edition ដោយប្រភេទកម្លាំង ១២៥សេសេ មានតម្លៃ ១ ៧៨០ដុល្លារ និង ១ ៨៣០ដុល្លារ ខណៈប្រភេទកម្លាំង ១៥០សេសេ មានតម្លៃ ២ ៣៩០ដុល្លារ និង ២ ៤៤០ដុល្លារ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី
;