ប្រព័ន្ធ Hybrid លើម៉ូតូ Kawasaki ដំណើរការឡូយណាស់ (វីដេអូ)

  • 2020-12-02 01:41:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គំនិតនៃម៉ូតូកូនកាត់ Hybrid បានកើតមានឡើងរយៈពេលមួយរយៈមកហើយ ប៉ុន្តែពួកគេមិនដែលឃើញពន្លឺថ្ងៃឲ្យធំដុំដូចជារថយន្តឡើយ ខណៈក្រុមហ៊ុនផលិតម៉ូតូ ដូចជា Harley-Davidson សុខចិត្តជ្រើសរើសយកម៉ូតូអគ្គិសនីជំនួសវិញ។ ដោយឡែក Kawasaki មានគំនិតផ្សេងពីនេះ។

ក្រុមហ៊ុនផលិតជប៉ុន Kawasaki បានបង្ហើបថា ខ្លួនកំពុងធ្វើការលើប្រព័ន្ធកូនកាត់ Hybrid ជំនាន់ចុងក្រោយគេបង្អស់សម្រាប់ម៉ូតូ។ ចំណុចសំខាន់នៃប្រព័ន្ធនេះ គឺសម្រាប់ម៉ាស៊ីនចំហេះខាងក្នុង (ម៉ាស៊ីនសាំង) ដែលត្រូវប្រើជាចម្បងតាមបណ្តោយផ្លូវហាយវ៉េ។

ទន្ទឹមនឹងនេះ ប្រព័ន្ធ Hybrid របស់ម៉ូតូ អាចប្តូរទៅប្រើថាមពលអគ្គីសនីនៅពេលបើកបរក្នុងទីក្រុងខណៈម៉ាស៊ីនចំហេះក្នុង និងម៉ូទ័រអគ្គិសនី នឹងដំណើរការជាមួយគ្នាតាមដងផ្លូវបត់បែន ដែលអ្នកជិះភាគច្រើនតែងចង់បានកម្រិតដំណើរការអតិបរមា តាមដែលអាចធ្វើទៅបាន។

បើតាមវីដេអូដែលត្រូវបានបង្ហោះចែករំលែកលើគេហទំព័រ YouTube បង្ហាញឲ្យឃើញ គំរូនៃប្រព័ន្ធ Hybrid លើម៉ូតូត្រូវបានគេធ្វើតេស្ត។ នៅពេលបើកបរល្បឿនយឺត វាប្រើម៉ូទ័រអគ្គិសនីផ្តាច់មុខ ប៉ុន្តែនៅពេលដែលចាប់ផ្តើមបង្កើនល្បឿន ម៉ាស៊ីនចំហេះក្នុងចាប់ផ្តើមដំណើរការឡើងតែម្តង៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី
;