ពូទីន បញ្ជាឱ្យផលិត​វ៉ាក់សាំង​កូវីដជាទ្រង់ទ្រាយធំភ្លាមៗ

  • 2020-12-03 01:39:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀ ពូទីន បាន​បញ្ជាឱ្យផលិត​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩ ជាទ្រង់ទ្រាយធំ ភ្លាមៗបន្ទាប់ពីអង់គ្លេស​អនុញ្ញាតឱ្យ​ប្រើវ៉ាក់សាំង​របស់​ក្រុមហ៊ុនអាមេរិក Pfizer។ ការ​ចេញ​បញ្ជានេះ ធ្វើឡើង​កាលពីយប់មិញ​តាមរយៈវីដេអូ ទៅកាន់ឧបនាយករដ្ឋមន្រ្តីលោក Tatyana Golikova។

លោក​ពូទីន បញ្ជាក់​ថា រុស្ស៊ី​នឹង​ផលិត​វ៉ាក់សាំង Sputnik V ជាង ២លានដូស ក្នុងប៉ុន្មាន​ថ្ងៃខាងមុខនេះ ហើយ​ចាប់ផ្តើម​ចាក់ឱ្យប្រជាជន​តែម្តង​នៅចុងសប្តាហ៍ក្រោយ។ អ្នកដែល​ទទួលបាន​សិទ្ធិអាទិភាព​ក្នុងការចាក់វ៉ាក់សាំងនេះ ជាបុគ្គលិកពេទ្យ គ្រូបង្រៀន និង​ប្រជាជន​ដែល​មាន​សុខភាព​មិនល្អ។

វិមាន​ក្រេមលីន ឱ្យដឹងថា ការចាក់វ៉ាក់សាំងនេះ​នឹង​មិនគិតថ្លៃនោះទេ ហើយ​ធ្វើឡើង​ដោយផ្អែកលើការស្ម័គ្រចិត្ត។

រដ្ឋមន្រ្តីសុខាភិបាលរុស្ស៊ី បាន​ប្រាប់​ UN កាលពីម្សិលមិញថា មនុស្ស​ជាង ១០ម៉ឺននាក់ហើយ ដែល​បាន​ចាក់វ៉ាក់សាំងកូវីដ១៩ Sputnik V នេះ៕

ប្រភព៖ Aljazeera

អត្ថបទថ្មី
;